×

ក្របីព្រៃ ពេជ្រ សម្បត្តិ នឹងប្រកួតជាមួយអ្នកប្រដាល់ឆ្លងដែន កាំឡៃយុគ នៅសង្វៀន CNC គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ សប្ដាហ៍នេះ

ការប្រកួតដ៏ជក់ចិត្ត ដែលបងប្អូនទស្សនិកជនកំពុងរង់ចាំ បានចេញសមាសភាពគូប្រកួតទាំង ៥ គូហើយ ក្នុងនោះ ក្របីព្រៃ ពេជ្រ សម្បត្តិ បានត្រៀមអាវុធដើម្បីប្រកួតទល់នឹងអ្នកលេងគុនឆ្លងដែនមកពីប្រទេសថៃ កាំឡៃយុគ សួនអាហានពីកម៉ាយ នៅសង្វៀន CNC ប្រដាល់គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ចាប់ពីម៉ោង ២រសៀលតទៅ។

ការជួបគ្នារវាង ពេជ្រ សម្បត្តិ និង កាំឡៃយុគ ក្នុងប្រភេទ ៦០គីឡូក្រាមនេះគឺជាគូជាគូដណ្ដើមប្រាក់លានមួយ ខណៈគូដណ្ដើមប្រាក់លានមួយទៀត គឺរវាងកីឡាករ យ៉ន ពិសី ប្រកួតជាមួយ កីឡាករថៃ ដាំងកាន់វ៉ាន ភូហងថង លើប្រភេទទម្ងន់ ៥៧ គីឡូក្រាម។

មិនតែគូដណ្ដើមប្រាក់លានប៉ុណ្ណោះទេ នៅមានគូពិសេសៗ៣ទៀត រួមមាន កីឡាករ ពេជ្រ ដំរីតូច ប្រកួតជាមួយ ភាព ចិន និងកីឡាករ ណន សុខលីម ប្រកួតជាមួយ ធន់ ស៊ីហាវ ក្នុងប្រភេទទម្ងន់ ៦០ និង ៥១ គីឡូក្រាម។ សម្រាប់ប្រភេទ ៦៣,៥គីឡូក្រាម គឺជាការជួបគ្នារវាង ប៉ុត សំរ៉ាច់ ជាមួយ ឡុង អាដា ។

ទស្សនាការប្រកួតដ៏ជក់ចិត្តនៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅស្ទូឌីយោ CTN ឫស្សីកែវ ចាប់ពីម៉ោង ២រសៀលតទៅ ឬទស្សនាការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផេក CNC TV, CBS Sports និង Carabao Cambodia ។

សូមចូលរួមធ្វើជាសាក្សី នៃម្ចាស់ប្រាក់លានខារ៉ាបាវ ធានាកក្រើករញ្ជួយសង្វៀនរៀងរាល់សប្ដាហ៍។ចូលរួមទស្សនាដោយសេរី នៅស្ទូឌីយោ CTN ឫស្សីកែវ !
ទស្សនាបទសម្ភាសជាមួយ ពេជ្រ សម្បត្តិ ៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង