×

សមាជិកសមាគមបាល់ទាត់កូរ៉េខាងត្បូងចង់បញ្ចប់តំណែងគ្រូបង្វឹកលោក Jurgen Klinsmann

មន្ត្រីជាន់ខ្ពស់ក្នុងសមាគមបាល់ទាត់កូរ៉េខាងត្បូង KFA បានណែនាំឱ្យបញ្ចប់តំណែងលោក Jurgen Klinsmann ដែលជាគ្រូបង្វឹកក្រុមកូរ៉េខាងត្បូង។

ចំពោះបញ្ហានេះ គណៈកម្មាធិការមិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយ ប៉ុន្តែវានឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាសមាគម KFA ដើម្បីត្រួតពិនិត្យ និងសម្រេចចិត្តចុងក្រោយ។

ក្រោយកិច្ចប្រជុំ បានបញ្ចប់ សមាជិកគណៈកម្មាធិការសមាគមបាល់ទាត់កូរ៉េខាងត្បូង លោក Hwangbo Kwan បានបញ្ជាក់ថា គណៈកម្មាធិការបានសម្រេចចិត្តរួចរាល់ហើយ សម្រាប់តំណែងរបស់លោក Klinsmann ចំពោះភាពបរាជ័យនៃការដឹកនាំ អំឡុងការប្រកួតដ៏ខកចិត្ត សម្រាប់កូរ៉េខាងត្បូងនាពានរង្វាន់ Asian Cup 2024។

សូមបញ្ជាក់ថា លោក Klinsmann ចាប់ផ្តើមរងសម្ពាធខ្លាំងឡើង ក្រោយពេលកូរ៉េខាងត្បូង ត្រូវហ្សកដានី ទម្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-០ កាលពីសប្តាហ៍មុន ទោះបីជាក្រុមមានកីឡាករល្បីៗលំដាប់ពិភពលោក ចូលលេងក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង