×

អ្នកវាយកូនបាល់ Jannik Sinner យកបានតំណែងជើងឯកកម្មវិធី Rotterdam Open 2024

ការប្រកួតវាយកូនបាល់កម្រិត ATP Tour 500 កម្មវិធី Rotterdam Open 2024 បានបញ្ចប់រួចរាល់ហើយ ក្រោយពីដំណើរការ១សប្តាហ៍កន្លងមក នាទីក្រុង Rotterdam ប្រទេសហូឡង់។

នៅក្នុងនោះ គេក៏បានរកឃើញអ្នកឈ្នះតំណែងជើងឯកនៃកម្មវិធីផងដែរ នោះគឺកីឡាករ អ៊ីតាលី Jannik Sinner ដោយរូបគេបានយកឈ្នះទៅលើកីឡាករអូស្ត្រាលី Alex de Minaur នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 7-5 និ 6-4 ។

វាគឺជាការឈ្នះពានរង្វាន់ទី២ របស់កីឡាករវ័យ២២ឆ្នាំ នៅដើមរដូវកាល ២០២៤ នេះ បន្ទាប់ពីរូបគេទើបតែបានឈ្នះពានរង្វាន់ Australian Open កាលពីខែមករា រួចមក ហើយវាក៏ជាពានរង្វាន់ទី១២នៅក្នុងអាជីពរបស់គេផងដែរ។

ជ័យជម្នះនេះដែរ ក៏នឹងធ្វើឱ្យ Jannik Sinner រំកិលចំណាត់ថ្នាក់របស់ខ្លួន ឡើងមកកាន់ ចំណាត់ថ្នាក់ជាកីឡាករវាយកូនបាល់លំដាប់លេខ៣ពិភពលោក នៅពេលដែលតារាងចំណាត់ថ្នាក់ធ្វើការផ្លាស់ប្តូរនៅថ្ងៃចន្ទនេះ។

សូមបញ្ជាក់ថា ការប្រកួតវាយកូនបាល់ កម្មវិធី Rotterdam Open 2024 គឺជាការដំណើរការលើកទី ៥១នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ២លាន ៣សែនដុល្លារអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង