×

ខ្សែប្រយុទ្ធ Kylian Mbappe ប្រាប់ Paris Saint Geramin ថា ខ្លួននឹងចាកចេញក្រោយបញ្ចប់រដូវកាល

ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយប្រាប់ក្លិប Paris Saint Germain ថា រូបគេនឹងចាកចេញនៅខែកក្កដា ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ក្រោយរួមរស់អស់រយៈពេល ៧ឆ្នាំ។

មួយរយៈចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានផ្សាយថា Mbappe បានឈាន ដល់កិច្ចព្រមព្រៀង ការផ្ទេរទៅកាន់ក្លិប Real Madrid បន្ទាប់ពីបញ្ចប់រដូវកាល ២០២៣-២០២៤ ជាមួយក្លិប PSG។

កីឡាករវ័យ ២៥ឆ្នាំ ដែលបានជួយបារាំងឈ្នះពាន World Cup កាលពីឆ្នាំ ២០១៨ បានចូលរួមជាមួយក្លិប Paris Saint Germain កាលពីខែសីហា ឆ្នាំ២០១៧ និងបានជួយក្លិបឈ្នះពានរង្វាន់ Ligue ៥លើក។ រៀងរាល់រដូវកាល Mbappe តែងរកបានគ្រាប់បាល់ក្នុងលីគជាង ២០គ្រាប់ សម្រាប់ក្រុម PSG។ យ៉ាងណា អនាគតរបស់ Mbappe មិនទាន់អាចកំណត់បាននៅឡើយ ខណៈកីឡាករសញ្ជាតិបារាំងក៏មិនបន្តកុងត្រាថ្មីទៀត ក្រោយចប់រដូវកាល ២០២៣-២០២៤។

Mbappe ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលះបង់ប្រាក់រង្វាន់បន្ថែមលើខ្លួនគេប្រមាណ ១០០លានអឺរ៉ូ ជាថ្នូរក្នុងការការពារដល់ក្លិប Paris Saint Germain ប្រសិនគេចាកចេញដោយគ្មានតម្លៃខ្លួន។

កន្លងមកសំណើរបស់ក្លិប Real Madrid ដែលធ្វើឡើងតាំងពីឆ្នាំ ២០២១ ក៏ធ្លាប់ត្រូវបាន Mbappe បដិសេធ ស្របពេលដែលកាលនោះមានរឿងរ៉ាវមិនល្អជាមួយក្លិប Paris Saint Germain រហូតដល់ឆ្នាំ ២០២២ រឿងទាក់ទងនឹងការចុះកិច្ចសន្យារវាងភាគីទាំងពីរក៏កើតឡើងជាថ្មីជាមួយនឹងតម្លៃកើនឡើង តែនៅតែត្រូវបាន Paris Saint Germain រារាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង