×

ខ្សែបម្រើ Luka Modric ច្រានចោលឱកាសចូលរួមជាមួយក្រុមបុគ្គលិកគ្រូបង្វឹករបស់លោក Carlo Ancelotti

ខ្សែបម្រើចាស់វស្សា Luka Modric របស់ Real Madrid ត្រូវបានគេរាយការណ៍មកថា បានច្រានចោលនូវឱកាសក្នុងការចូលរួមជាមួយក្រុមបុគ្គលិកគ្រូបង្វឹករបស់លោក Carlo Ancelotti ដោយនឹងជ្រើសរើសយកការចាកចេញពីកីឡដ្ឋាន Bernabeu ជំនួសវិញ នៅរដូវក្តៅខាងមុខ។

គ្រូបង្វឹក លោក Ancelotti បានផ្តល់ឱកាសដល់ កីឡាករវ័យ៣៨ឆ្នាំ ចូលរួមជាមួយក្រុមបុគ្គលិករបស់ខ្លួន ដើម្បីបន្តការស្នាក់នៅរបស់គេ នៅក្លិបរហស្សនាមអធិរាជសបន្តទៀត។

តែទោះជាយ៉ាងណាក៏ដោយ Luka Modric ត្រូវបានគេជឿជាក់ថានឹងចាកចេញពីក្លិប Real Madrid នៅចុងបញ្ចប់រដូវកាលនេះ នៅពេលដែលកុងត្រាបច្ចុប្បន្នរបស់គេនឹងត្រូវបញ្ចប់ បើទោះបីជាគេនៅតែទទួលបានឱកាសចូលលេងញឹកញាប់សម្រាប់ក្រុមរបស់លោក Ancelotti ក៏ដោយ។

សូមបញ្ជាក់ដែរថា Luka Modric បានច្រានចោលសំណើផ្តល់ជូនធំៗជាច្រើនពីសំណាក់ក្លិបនៅក្របខណ្ឌកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League កាលពីរដូវក្តៅមុន ដើម្បីបន្តស្នាក់នៅជាមួយ Real Madrid ដែលជាក្លិបគេបានផ្ទេរមកតាំងពីខែសីហា ឆ្នាំ២០១២ ហើយបានក្លាយជាវីរបុរសនៅកីឡដ្ឋាន Bernabeu ដោយឈ្នះពានរង្វាន់ធំៗសរុបចំនួន២៣ គ្រឿងឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង