លោក Dave Ulmer នាយកប្រតិបត្តិរបស់ក្រុមហ៊ុន CBS ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់ គ្រុប រួមជាមួយនឹងអ្នកដឹកនាំកំពូលៗប្រចាំតំបន់ បានបង្ហាញការច្នៃប្រឌិតនៃប្រព័ន្ធផ្សព្វផ្សាយពីប្រទេសកម្ពុជា ដោយកំណត់ជាគោលសម្រាប់ការវិវត្តន៍នៅក្នុងបទពិសោធន៍ប្រព័ន្ធផ្សព្វផ្សាយកីឡាទូទាំងពិភពលោក។
រួមគ្នាជាមួយលោក គុច ចាន់វិសាល ប្រធានផ្នែកមាតិការបស់យើង ក្រុមហ៊ុន CBS បានចូលរួមពិភាក្សាដោយផ្ទាល់ ជាមួយអង្គភាពកីឡាឈានមុខគេដូចជា FIFA, Premier League, F1 និងអូឡាំពិក ដោយមានបំណងលើកកម្ពស់នូវការចូលរួមរបស់អ្នកគាំទ្រ និង គុណប្រយោជន៍អ្នកផ្សាយពាណិជ្ជកម្ម ទាំងតាមអ៊ីនធឺណិត និង តាមទូរទស្សន៍ រួមទាំងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រីកវត្តមានអន្តរជាតិរបស់ទូរទស្សន៍កម្ពុជា៕