×

Dani Alves ជាប់ពន្ធនាគារ៤ឆ្នាំកន្លះ ក្នុងបទរំលោភ និងហិង្សា

Dani Alves ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំកន្លះ ពីបទរំលោភផ្លូវភេទនារីម្នាក់នៅក្នុងក្លិបរាត្រីមួយក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីឆ្នាំ ២០២២។

អតីតខ្សែការពារ Barcelona និងជម្រើសជាតិប្រេស៊ីល ធ្លាប់បានអះអាងប្រាប់តុលាការកំពូលទីក្រុង Barcelona ថា ការរួមភេទកើតឡើងដោយការព្រមព្រៀងគ្នាដោយបង់ប្រាក់ចំនួន ១៦៣,០០០ ដុល្លារ ដល់ភាគីរងគ្រោះ។ យ៉ាងណាក៏ដោយ តុលាការទីក្រុង Barcelona បានរៀបរាប់ថា ជនរងគ្រោះមិនបានព្រមព្រៀងករណីនេះឡើយ ហើយថែមទាំងមានព័ស្តុតាងបន្ថែម ដែលបង្ហាញថានេះជាករណីរំលោភ។

Dani Alves ត្រូវបានចាប់ខ្លួនកាលពីខែមករាឆ្នាំ២០២៣ ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្នតាំងពីពេលនោះមក។ ព្រះរាជអាជ្ញាអេស្ប៉ាញ បានពិចារណាការដាក់ទោស Alves ឱ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំឯណោះលើករណីរំលោភនេះ ខណៈរូបគេបន្តប្តឹងឧទ្ធរណ៍ដល់ពេលនេះ រហូតសម្រេចចុងក្រោយត្រូវជាប់ទោសជាប់ពន្ធនាគារ ៤ ឆ្នាំកន្លះ។

ករណីរបស់ Alves បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅអេស្ប៉ាញ មិនត្រឹមតែដោយសារតែករណីរំលោភនោះទេ ប៉ុន្តែដោយសារតែមានអំពើហិង្សាលើយេនឌ័រ ដែលក្លាយជាប្រធានបទលេចធ្លោខ្លាំង។

នេះជាការកាត់ក្តីដ៏ល្បីបំផុតមួយនៅក្នុងប្រទេសអេស្ប៉ាញ ចាប់តាំងពីច្បាប់មួយត្រូវបានអនុម័តក្នុងឆ្នាំ ២០២២ ដែលបានធ្វើឱ្យមានការយល់ព្រមបង្កើនរយៈពេលជាប់ពន្ធនាគារ សម្រាប់ការរំលោភដែលពាក់ព័ន្ធនឹងអំពើហិង្សា។

Dani Alves ដែលធ្លាប់ប្រកបជីពជាមួយ Barcelona, Sevilla, Juventus និង Paris St Germain និងជម្រើសជាតិប្រេស៊ីល ធ្លាប់ឈ្នះពានរង្វាន់ច្រើនជាង ៤០។ បន្ទាប់ពីការចាប់ខ្លួន ក្នុងករណីរំលោភ Alves ត្រូវបានបណ្តេញចេញពីក្លិប Pumas UNAM នៃលីគកំពូលម៉ិកស៊ិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង