×

ខ្សែបម្រើ Toni Kroos ប្រកាសវិលចូលក្រុមជម្រើសជាតិអាល្លឺម៉ង់វិញ សម្រាប់ព្រឹត្តិការណ៍ UEFA Euro 2024

ខ្សែបម្រើ Toni Kroos បានប្រកាសពីការវិលត្រលប់ចូលរួមក្រុមជម្រើសជាតិអាល្លឺម៉ង់វិញ ក្រោយបានចូលនិវត្តន៍រយៈពេល៣ឆ្នាំ ដើម្បីជួយក្រុមក្នុងព្រឹត្តិការណ៍ UEFA Euro 2024 ។

កីឡាករ វ័យ ៣៤ ឆ្នាំ ម្ចាស់ជើងឯក World Cup 2014 បានប្រកាសចូលនិវត្តន៍ពីក្រុមឥន្រ្ទីយ៍ដែកកាលពីខែកក្កដា ឆ្នាំ ២០២១ បន្ទាប់ពីពួកគេត្រូវបានក្រុមអង់គ្លេសយកឈ្នះ ២-០ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ UEFA Euro 2020 នៅកីឡដ្ឋាន Wembley ។

Kroos ដែលបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងឆ្នាំ ២០១០ បានឈ្នះការប្រកួតចំនួន ១០៦ដង សម្រាប់អាល្លឺម៉ង់។

សមាជិកក្លិប Real Madrid បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ “ចាប់ពីខែមីនា ខ្ញុំនឹងលេងឱ្យអាល្លឺម៉ង់ម្តងទៀត។ ហេតុអ្វី? ដោយសារតែគ្រូបង្វឹកក្រុមជម្រើសជាតិបានសួរខ្ញុំ ពីព្រោះខ្ញុំចង់លេង នៅ UEFA Euro 2024។”

អាល្លឺម៉ង់គឺជាម្ចាស់ផ្ទះនៃការប្រកួត UEFA Euro 2024ដែលចាប់ផ្តើមនៅថ្ងៃទី ១៤ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែកក្កដា ដោយនឹងធ្វើឡើងនៅទីក្រុងចំនួន១០នៅក្នុងប្រទេស។

ដោយឡែក ក្រុមអាល្លឺម៉ង់ ហាក់មានការពិបាកក្នុងការបង្ហាញទម្រង់លេងល្អប្រសើរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ម្ចាស់ជើងឯកពិភពលោក៤ សម័យកាលបានធ្លាក់ក្នុងជុំទី១នៅ World Cup ចំនួន២ ព្រឹត្តិការណ៍ចុងក្រោយក្នុងឆ្នាំ ២០១៨ និង ២០២២។

គ្រូបង្វឹកក្រុមអាល្លឺម៉ង់ លោក Julian Nagelsmann ដែលបានចូលកាន់ដំណែងក្នុងខែកញ្ញា ឆ្នាំ ២០២៣ មិនបានរីករាយនឹងការចាប់ផ្តើមដ៏ល្អនោះទេ ដោយក្រុមរបស់លោកបានឈ្នះត្រឹមតែពីរប្រកួតក្នុងចំណោម ៦ ប្រកួតចុងក្រោយរបស់ពួកគេ។ ពួកគេក៏បានចាញ់២ ប្រកួតចុងក្រោយបំផុតរបស់ពួកគេដែរ គឺទល់នឹងតួកគី និងអូទ្រីសក្នុងខែវិច្ឆិកា។ ការប្រកួតបន្ទាប់របស់ពួកគេគឺត្រូវប៉ះ បារាំង និងហូឡង់នៅខែមីនា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង