×
ព័ត៌មានថ្មី

កីឡាកររុស្ស៊ី Karen Khachanov យកបានតំណែងជើងឯកការប្រកួតវាយកូនបាល់កម្មវិធី Qatar Open 2024

ការប្រកួតវាយកូនបាល់កម្មវិធី Qatar Open 2024 កម្រិត ATP Tour 250 បានបញ្ចប់ជាស្ថាពរហើយ បន្ទាប់ពីដំណើរការ១សប្តាហ៍កន្លងមក នាទីក្រុង Doha ប្រទេសកាតា។

នៅក្នុងនោះគេក៏បានរកឃើញតំណែងជើងឯកដែរ នោះគឺ កីឡាកររុស្ស៊ី Karen Khachanov ដោយបានយកឈ្នះកីឡាករឆេក Jakub Menšík នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 7-6 និង 6-4។
នេះគឺជាពានរង្វាន់ កម្រិត ATP Tour ទី៦ ហើយ នៅក្នុងអាជីពា សម្រាប់កីឡាករ Karen Khachanov វ័យ ២៧ឆ្នាំ។

សូមបញ្ជាក់ថា កម្មវិធី Qatar Open បានចាប់ផ្តើមដំណើរការតាំងពីឆ្នា១៩៩៣មក ដោយគិតមកដល់ឆ្នាំ២០២៤នេះ វាជាការដំណើរការលើកទី៣២ហើយ។ ចំពោះប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ១លាន ៣សែនដុល្លារអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង