×

ទីក្រុងប៉េកាំង នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអត្តពកម្មពិភពលោក ឆ្នាំ ២០២៧

ទីក្រុងប៉េកាំង ប្រទេសចិន ត្រូវបានជ្រើសរើសជាទីកន្លែងរៀបចំព្រឹត្តិការណ៍កីឡាអត្តពកម្មពិភពលោក World Athletics Championships ឆ្នាំ ២០២៧។ នេះបើតាមការប្រកាសរបស់ស្ថាប័នអត្តពកម្មពិភពលោក WA ។

ការប្រកាសពីបេក្ខភាពប្រទេសចិន បន្ទាប់ពីសហព័ន្ធអត្តពកម្មអ៊ីតាលី បានប្រកាសដកខ្លួនចេញពីការដេញថ្លៃធ្វើម្ចាស់ផ្ទះ ដោយការប្រើប្រាស់ទីក្រុងរ៉ូមជាកន្លែងប្រកួត។ ការដកខ្លួន ក្រោយបរាជ័យទៅលើជំនួយផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលអ៊ីតាលី។

ទីក្រុងប៉េកាំង ត្រៀមខ្លួនរៀបចំការប្រកួតសារជាថ្មីម្តងទៀត បន្ទាប់ពីខ្លួនធ្លាប់រៀបចំព្រឹត្តិការណ៍អត្តពលកម្មពិភពលោក កាលពីឆ្នាំ ២០១៥។

បើតាមសម្តីរបស់ប្រធាន WA លោក Sebastian Coe បានឱ្យដឹងថា៖ “សូមអបអរដល់ទីក្រុងប៉េកាំងចំពោះការឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Athletics Championships នៅក្នុងឆ្នាំ ២០២៧។ ប្រទេសចិនមានអត្តពលិកឆ្នើមៗ និងអ្នកគាំទ្រច្រើន ក្នុងនោះ កាលឆ្នាំ ២០២៣ ជាមួយចំនួនអ្នកទស្សនាប្រមាណជាង ៣៦៨លាននាក់ទូទាំងពិភពលោក។”

ក្រៅពីព្រឹត្តិការណ៍អត្តពកម្មពិភពលោកឆ្នាំ ២០២៧ ប្រទេសចិន ក៏នឹងរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍ World Indoor Athletics Championships នៅក្នុងទីក្រុងណានជីង ខណៈការប្រកួត Diamond League ឆ្នាំ ២០២៤ ក៏នឹងចាប់ផ្តើមការប្រកួតរដូវកាលទី១៥ នៅក្នុងទីក្រុង Xiamen និងទីក្រុងសៀងហៃក្នុងខែមេសាខាងមុខ។

ជប៉ុន នឹងប្រើក្រុងតូក្យូ រៀបចំការប្រកួតព្រឹត្តិការណ៍អត្តពកម្មពិភពលោក ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តង នៅឆ្នាំ ២០២៥៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង