×

កក្រើករញ្ជួយសង្វៀនគុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ ជាមួយគូពិសេសៗថ្ងៃសៅរ៍សប្ដាហ៍នេះ

កណ្ដាប់ដៃមហាទម្ងន់ ជង្គង់ពិឃាត រន្ទះជើងព្យុះសង្ឃរា កែងគ្មានមេត្តា គ្រប់ក្បាច់គ្រប់ស្នៀត នឹងត្រូវលាតត្រដាងនៅក្នុងសង្វៀនប្រដាល់ គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ។

នៅថ្ងៃសៅរ៍ ទី២ ខែមីនាខាងមុខនេះ គូដណ្ដើមប្រាក់លាន លោកមេទ័ពឫស្សីកែវ សូត្រ វាសនា ប្រកួតជាមួយជាមួយទីទុយទារព្រលឹង ម៉ែតសែនឡេក ស.សុម៉ាលី ក្នុងប្រភេទ ៦៣.៥គីឡូក្រាម, អ្នកប្រយុទ្ធចិត្តហ៊ាន ធន់ ស៊ីម៉ូវ ប្រកួតជាមួយកែវឆេះជង្គង់ផ្លេកបន្ទោរ អាតៈឆ័យ ស.សំរ៉ាន ក្នុងប្រភេទ ៥៧គីឡូក្រាម។

ចំណែក៣គូផ្សេងទៀត រួមមាន អ្នកលេងគុនខ្មែរ រ៉ន ណារ៉ុង ប្រកួតជាមួយ ពេជ្រ ចិត្រា ក្នុងប្រភេទទម្ងន់ ៤៨គីឡូក្រាម, ម៉ាលី អគ្គិនេត ប៉ះកីឡាករ ខាំ ខ្លារាម ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ខណៈអ្នកលេងគុនខ្មែរ ហាន់ ពី តតាំងជាមួយ ធន់ អៀនឡុង ក្នុងប្រភេទ ៥៤គីឡូក្រាម។
សូមចូលរួមធ្វើជាសាក្សី នៃម្ចាស់ប្រាក់លាន កក្រើករញ្ជូយសង្វៀនរៀងរាល់សប្ដាហ៍។

ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ២រសៀលតទៅ តាមកញ្ចក់ទូរទស្សន៍ CNC និងហ្វេសប៊ុកផេក CNC TV, CBS Sports និង Carabao Cambodia ។ ហើយទស្សនិកជន ក៏អាចចូលទស្សនាផ្ទាល់ដោយសេរី នៅស្ទីឌីយោ CTN ឫស្សីកែវ បានផងដែរ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង