×

គ្រូ Paris Saint Germain បង្ហើបតម្រុយថា Kylian Mbappe នឹងត្រូវចាកចេញនៅរដូវក្តៅខាងមុខ

គ្រូបង្វឹក Paris Saint-Germain លោក Luis Enrique ថ្មីៗនេះ ហាក់ដូចជាបានធ្វើការបង្ហាញតម្រុយយ៉ាងច្បាស់ថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងត្រូវចាកចេញពីក្លិបចាយលុយធំបារាំង នៅរដូវក្តៅខាងមុខ។

ជាការពិតណាស់ អនាគតរបស់កីឡាករវ័យ២៥ឆ្នាំ កាន់តែមានភាពមិនច្បាស់លាស់ខ្លាំងឡើង នៅពេលដែលគេត្រូវបានដាក់ឱ្យលេងជាកីឡាករបម្រុងសម្រាប់ក្រុមជាថ្មីម្តងទៀត អំឡុងការប្រកួតរបស់ Paris Saint-Germain ទល់នឹងក្រុម Reims នៅក្របខណ្ឌ Ligue 1 កាលពីពេលកន្លងទៅ ដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២។

Mbappe មិនបានលេងឱ្យក្រុមពេញលេញនោះឡើយ ចាប់តាំងពីដើមខែកុម្ភៈមក ហើយឥឡូវនេះ គ្រូបង្វឹកលោក Enrique ហាក់ដូចជាបានបញ្ជាក់ថា កីឡាកររូបនេះ នឹងចាកចេញពីទឹកដី Parc des Princes នៅរដូវក្តៅខាងមុខ។

ទាក់ទិននឹងរឿងនេះ លោក Enrique បានប្រាប់ថា៖ “ខ្ញុំសូមជូនពរ Kylian Mbappe សម្រេចបាននូវអ្វីដែលល្អបំផុតសម្រាប់អនាគតរបស់គេ។ គេជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយថែមទាំងជាមនុស្សដ៏ល្អបំផុតម្នាក់ផងដែរ។”

សូមបញ្ជាក់ថា Kylian Mbappe ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ថា រូបគេ នឹងអាចទៅចូលរួមក្លិប Real Madrid ។ អតីតកីឡាករ Monaco ត្រូវបានផ្សារភ្ជាប់ក្នុងការផ្លាស់ទៅកាន់ ក្លិបម្ចាស់ជើងឯក UEFA Champions Legue ១៤សម័យ ជាយូរណាស់មកហើយ ប៉ុន្តែមិនទាន់បានជោគជ័យ។ យ៉ាងណា ដំណឹងនៃការផ្លាស់ប្តូររបស់គេ អាចនឹងទទួលបានផ្លែផ្កាពិតប្រាក នៅរដូវក្តៅនេះហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង