×

Barcelona ចង់សុំជម្រើសជាតិអេស្ប៉ាញ កុំកោះហៅកីឡាករម្នាក់របស់ខ្លួន

Barcelona ចង់សុំជម្រើសជាតិអេស្ប៉ាញ កុំកោះហៅកីឡាករម្នាក់របស់ខ្លួន នោះគឺខ្សែបម្រើ Ferran Torres។

កីឡាករវ័យ២៤ឆ្នាំ បានអវត្តមានពីទីលានតាំងពីថ្ងៃទី៣១ខែមករា ដោយសារបញ្ហារបួសភ្លៅ ហើគេអាចនឹងស្ថិតនៅក្នុងបញ្ជីកីឡាករសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ។

ប៉ុន្ដែយោងតាមប្រភពពី Mundo Deportivo បានឱ្យដឹងថា Barcelona បានសុំសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ មិនបញ្ចូលឈ្មោះ Ferran Torres ក្នុងបញ្ជីក្រុមជម្រើសជាតិឡើយ។

ក្រុមជម្រើសជាតិអេស្ប៉ាញ នឹងជួបប្រកួតមិត្តភាពតទល់ជាមួយកូឡុំប៊ី និងប្រេស៊ីល ហើយវាពិតជាមិនសមហេតុផលដែល គ្រូបង្វឹកលោក Luis de la Fuente ចង់បានកីឡាករដែលរបួសតាំងពីចុងខែមករា ទៅក្នុងក្រុមនោះទេ។

Ferran មិនត្រូវបានរំពឹងថា បង្ហាញខ្លួនក្នុងជម្រើសដំបូងនៅ La Liga សម្រាប់ជំនួបទល់នឹង Atletico Madrid ឡើយ ប៉ុន្តែ Barcelona មានបំណងផ្ដល់នាទីលេងសម្រាប់គេខ្លះ ដើម្បីបន្សំការលេងឡើងវិញ មុនពេលអាចត្រលប់មកបង្ហាញខ្លួនបានពេញលេញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង