សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានប្រកាសពីសមាសភាព អាជ្ញាកណ្ដាលសម្រាប់ប្រកួតសប្ដាហ៍២៩នៅក្របខណ្ឌ La Liga ខណៈលោក Gil Manzano បន្ដគ្មានឈ្មោះកាត់ក្ដីការប្រកួត។
លោក Gil Manzano បានធ្វើការសម្រេចចិត្តយ៉ាងចម្រូងចម្រាស់ ដែលកើតឡើងក្នុងការប្រកួតនៅកីឡដ្ឋាន Mestalla ក្នុងការប្រកួតរវាង Valencia និង Real Madrid។
Jude Bellingham បានរកគ្រាប់បាល់បញ្ចូលទីជ័យជំនះ ទៅហើយ នៅនាទីបន្ថែម ប៉ុន្ដែអាជ្ញាកណ្ដាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួតមុនគ្រាប់បាល់នេះកើតឡើង ដែលធ្វើអោយការប្រកួតបញ្ចប់ក្នុងលទ្ធផល ២-២ ទោះបីជាមានការខឹងសម្បារពីសំណាក់សមាជិករបស់ Real Madrid ហើយអាជ្ញាកណ្ដាលបានផ្ដល់កាតក្រហមទៅ Bellingham។
ខ្សែបម្រើ Real Madrid បានរងពិន័យពីរប្រកួតនៅលីគកំពូលអេស្ប៉ាញ ខណៈលោក Gil Manzano នឹងមិនមានតួនាទីកាត់ក្ដីក្នុងការប្រកួតសប្ដាហ៍ទី២៩ ពេលដែល Valencia ទៅប្រកួតនៅទឹកដីរបស់ Villarreal នាថ្ងៃអាទិត្យ៕