×

សប្ដាហ៍ទី១០គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ ប្រមូលផ្ដុំគូជក់ចិត្តចំនួន ៥ គូ

ការប្រកួតប្រដាល់គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ បានឈានចូលដល់សប្ដាហ៍ទី១០ហើយ នៅថ្ងៃសៅរ៍ ទី១៦ ខែមីនានេះ ដែលមានគូពិសេសចំនួន ៥ គូ ត្រៀមបង្ហាញនៅលើសង្វៀន CNC ។

នៅថ្ងៃសៅរ៍នេះ គូដណ្ដើមប្រាក់លាន អ្នកប្រដាល់ ធន់ តុបផេង ប្រកួតជាមួយអ្នកប្រដាល់មកពីប្រទេសថៃ ណាំផងណយ ស.ផាកឌី ក្នុងប្រភេទ ៦០គីឡូក្រាម និងគូរវាងអ្នកប្រដាល់ លាភ រដ្ឋា ប្រកួតជាមួយអ្នកប្រដាល់មកពីប្រទេសថៃ ហ៊ើនហ្វា ស៊ីងណាឃុគថៃ ក្នុងប្រភេទ ៦០គីឡូក្រាមដូចគ្នា។

ចំណែក៣គូពិសេសៗផ្សេងទៀត រួមមាន កីឡាករ ពេជ្រ វិបុលសុខ ប្រកួតជាមួយ រិគី សេងឆៀវ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម, ប្រុស សំណាង ប្រកួតជាមួយ ជុន រាត្រី ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ខណៈអ្នកលេងគុនខ្មែរ មាន ម៉ី តតាំងជាមួយ រិទ្ធី ដួងឆាយ ក្នុងប្រភេទ ៥៤គីឡូក្រាម។

សូមចូលរួមធ្វើជាសាក្សី នៃម្ចាស់ប្រាក់លាន កក្រើករញ្ជូយសង្វៀនរៀងរាល់សប្ដាហ៍។

ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ២រសៀលតទៅ តាមកញ្ចក់ទូរទស្សន៍ CNC និងហ្វេសប៊ុកផេក CNC TV, CBS Sports និង Carabao Cambodia ។ ហើយទស្សនិកជន ក៏អាចចូលទស្សនាផ្ទាល់ដោយសេរី នៅស្ទីឌីយោ CTN ឫស្សីកែវ បានផងដែរ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង