ភ្នំពេញ៖ យោងតាមសន្និសីទសារព័ត៌មាន តាមប្រព័ន្ធអនឡាញ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កីឡាករក្រុមជម្រើសជាតិកម្ពុជា ចំនួន ៦នាក់ បានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩។
បច្ចុប្បន្ន កីឡាករទាំង៦ រូបកំពុងសម្រាកព្យាបាលនៅសណ្ឋាគារ១ ដែលរៀបចំដោយក្រសួងសុខាភិបាល។ កីឡាករទាំង៦ រួមមាន៖ គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា, ចាន់ វឌ្ឍនាកា, និង អ៊ាន ពិសី ។
សហព័ន្ធបានបន្តថា ស្ថានភាពសុខភាពរបស់ពួកគេគឺធម្មតា ដោយសារស្ថានភាពជំងឺស្រាល ហើយសង្ឃឹមថា ពួកគាត់ នឹងជាសះស្បើយឆាប់ៗនេះ៕