នៅចុងខែមីនានេះ ក្រុមហ៊ុន CBS នឹងផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍បាល់បោះជើងឯកទ្វីបអាស៊ី ៣ទល់៣ ឆ្នាំ២០២៤ (FIBA 3×3 Asia Cup 2024) ផ្នែកបុរស និងផ្នែកនារី ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ ដល់ ៣១ ខែមីនា ឆ្នាំ២០២៤។
នេះគឺជាលើកដំបូង ដែលក្រុមហ៊ុន CBS បាននាំយកនូវព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនេះមកចែកជូនទស្សនិកជននៅក្នុងប្រទេសកម្ពុជា ឱ្យបានទស្សនានូវការប្រកួតដ៏ជក់ចិត្តដែលមានប្រទេសជាច្រើននៅក្នុងទ្វីបអាស៊ីបានចូលរួម។
CBS នឹងផ្សាយបន្តផ្ទាល់ចេញពី Singapore Sports Hub ដែលជាទីកន្លែងរៀបចំការប្រកួតព្រឹត្តិការណ៍បាល់បោះជើងឯកទ្វីបអាស៊ី ៣ទល់៣ ឆ្នាំ២០២៤ នៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង ១រសៀលតទៅ។
ក្រុមបាល់បោះផ្នែកបុរស និងផ្នែកនារី សរុបមានចំនួន ៤៣ ក្រុម (ផ្នែកបុរសមកពី ២៣ ក្រុម និងផ្នែកនារី មកពី ២០ ក្រុម) នឹងមកបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់ពួកគេ។
សម្រាប់ព័ត៌មានលម្អិតជុំវិញព្រឹត្តិការណ៍នេះ CBS Sports នឹងជូនដំណឹងនៅពេលក្រោយទៀត៕