×

ថ្ងៃសៅរ៍នេះ គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ ប្រមូលផ្ដុំគូល្អមើលមកអង្រួនសង្វៀន CNC

កណ្ដាប់ដៃមហាទម្ងន់ ជង្គង់ពិឃាត រន្ទះជើងព្យុះសង្ឃរា កែងគ្មានមេត្តា គ្រប់ក្បាច់គ្រប់ស្នៀត នឹងត្រូវលាតត្រដាងនៅក្នុងសង្វៀនប្រដាល់ គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ។

ការប្រកួតប្រដាល់គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ បានឈានចូលដល់សប្ដាហ៍ទី១២ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនានេះ ដែលមានគូពិសេសចំនួន ៥ គូ ត្រៀមបង្ហាញនៅលើសង្វៀន CNC ។

នៅថ្ងៃសៅរ៍នេះ គូដណ្ដើមប្រាក់លាន ស្ដេចតុកកែ ធន់ វណ្ណា ប្រកួតជាមួយជើងខ្លាំងលេងគ្រប់ស្នៀត ហ្វាសុទសៃ ស.ផាកឌី ក្នុងប្រភេទ ៦០គីឡូក្រាម និងគូដណ្ដើមប្រាក់លានរវាង រាហ៊ូសំរឹទ្ធិបាត់ដំបង ហាន់ ពី ប្រកួតជាមួយអ្នកប្រយុទ្ធចិត្តគ្មានមេត្តា ហ្វាប្រាថាន ស.បរិសុទ ក្នុងប្រភេទ ៥៤ គីឡូក្រាម។

ចំណែក៣គូពិសេសៗផ្សេងទៀត រួមមាន កីឡាករ ពេជ្រ ចៅចាប ប្រកួតជាមួយ រិគី អាគមន៍ ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម, ឃីម ឌីម៊ី ប្រកួតជាមួយ ឈុត ប្រាក់កាក់ ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម ខណៈ ជិន ចាង តតាំងជាមួយ ខុន សីហា ក្នុងប្រភេទ ៦០ គីឡូក្រាម។

សូមចូលរួមធ្វើជាសាក្សី នៃម្ចាស់ប្រាក់លាន កក្រើករញ្ជូយសង្វៀនរៀងរាល់សប្ដាហ៍។

ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ២ រសៀលតទៅ តាមកញ្ចក់ទូរទស្សន៍ CNC និងហ្វេសប៊ុកផេក CNC TV, CBS Sports និង Carabao Cambodia ។ ហើយទស្សនិកជន ក៏អាចចូលទស្សនាផ្ទាល់ដោយសេរី នៅស្ទីឌីយោ CTN ឫស្សីកែវ បានផងដែរ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង