×

ការសម្រេចបាល់ Offside នៅ FIFA World Cup 2022 នឹងធ្វើឡើងដោយប្រព័ន្ធស្វ័យប្រវត្តិ

ការសម្រេចទៅលើបាល់ Offside នៅព្រឹត្តិការណ៍ FIFA World Cup 2022 នឹងធ្វើឡើងដោយប្រព័ន្ធស្វ័យប្រវត្តិ។ នេះបើតាមការលើកឡើងពីអ្នកតំណាងរបស់ស្ថាប័ន FIFA។

ទោះជាបច្ចុប្បន្នមានបច្ចេកវិទ្យា VAR និង Goal Line Technology តែការពិន័យ Offside នៅតែសម្រេចដោយភ្នែកអាជ្ញាកណ្តាលខ្សែបន្ទាត់ផ្ទាល់ដដែល។ ប៉ុន្តែពេលខាងមុខការកំណត់បាល់ Offside នឹងលែងប្រើប្រាស់អាជ្ញាកណ្តាលខ្សែបន្ទាត់ឈរលើកទង់ ទៀតហើយ ផ្ទុយទៅវិញ នឹងជំនួសដោយបច្ចេកវិទ្យាទាំងស្រុង។

ជុំវិញរឿងនេះ ប្រធានអភិវឌ្ឍបាល់ទាត់របស់ FIFA លោក Arsene Wenger ធ្លាប់បាននិយាយថា៖ “ការប្រកួតត្រូវតែពន្លឿនការសម្រេចចិត្តទៅលើការឱ្យបាល់ Offside។ នៅ World Cup 2022 យើងនឹងអាចសម្រេចបាល់ Offside បានលឿន ដោយប្រើប្រព័ន្ធស្វ័យប្រវត្តិ ហើយវាមានភាពច្បាស់លាស់ និងត្រឹមត្រូវ។ World Cup 2022 ជាឱកាសដ៏ល្អ ដែលការចាប់បាល់ Offside នឹងសម្រេចលើប្រព័ន្ធស្វ័យប្រវត្តិនេះ។”

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ FIFA World Cup 2022 នឹងធ្វើឡើងនៅចុងឆ្នាំ២០២២ ខាងមុខ គឺចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ដោយប្រទេសកាតា ជាអ្នកទទួលបានសិទ្ធិរ៉ាប់រ៉ងធ្វើជាម្ចាស់ផ្ទះដំណើរការព្រឹត្តិការណ៍នេះ។ ដោយឡែក តាមរយៈការអភិវឌ្ឍប្រព័ន្ធចាប់បាល់ Offside នេះ វាអាចនឹងត្រូវប្រើប្រាស់ដោយទូលំទូលាយជាផ្លូវការតាមលីគកំពូលនៅតំបន់អឺរ៉ុបតែម្តង ចាប់ពីឆ្នាំ២០២៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង