×

គ្រូ Real Madrid បដិសេធ ព័ត៌មានការចាកចេញរបស់ Vinicius Junior នារដូវក្ដៅខាងមុខ

គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានធ្វើការបដិសេធ នូវការផ្សព្វផ្សាយព័ត៌មានការចាកចេញរបស់ខ្សែប្រយុទ្ធ Vinicius Junior នារដូវក្ដៅខាងមុខ។

កីឡាករប្រេស៊ីល បានទទួលរងនូវការរើសអើងជាច្រើនលើកច្រើនសា ក្នុងរយៈពេល២រដូវកាលចុងក្រោយ ពីអ្នកគាំទ្រនៅកីឡដ្ឋាន និងនៅលើបណ្ដាញសង្គម។ ជាការឆ្លើយតបនឹងការរើសអើងនេះ Vinicius Junior បានព្យាយាមបង្ហាញបញ្ហារបស់ខ្លួនជាសាធារណៈ ប៉ុន្តែការរើសអើងនៅបន្តកើតមានដដែល។

កន្លងទៅនៅមុនការប្រកួតមិត្តភាពដែលក្រុមប្រេស៊ីលស្មើគ្នា ៣-៣ ទល់នឹងក្រុមម្ចាស់ផ្ទះអេស្ប៉ាញនោះ Vinicius Junior បានបង្ហាញពីអារម្មណ៍សោកសៅរបស់ខ្លួនដែលទទួលរងការរើសអើងជាបន្តបន្ទាប់ រួមទាំងការបាត់បង់ភាពរីករាយក្នុងការលេងបាល់ទាត់នៅក្របខណ្ឌ La Liga ផងដែរ។

ចំណុចនេះទើបធ្វើឱ្យមានការផ្សព្វផ្សាយថា Vinicius Junior អាចនឹងចាកចេញពីការលេងឱ្យក្លិប Real Madrid នាពេលខាងមុខ។ ទោះយ៉ាងណា គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានធ្វើការបដិសេធ ការផ្សព្វផ្សាយទាំងអស់នោះ។

លោក Carlo Ancelotti បាននិយាយថា៖ “សម្រាប់ Vinicius វាប្រាកដណាស់ថា ការប្រឆាំងនឹងការរើសអើង ជាបញ្ហាដ៏សំខាន់។ គេបានយកចិត្តទុកដាក់ខ្លាំង ហើយនោះជាអ្វីដែលយើងទាំងអស់គ្នាត្រូវតែធ្វើ យ៉ាងយកចិត្តទុកដាក់ចំពោះរឿងនេះ។ ខ្ញុំមិនបារម្ភអំពីដំណឹងនៃការចាក
ចេញរបស់ Vinicius ទេ តែរឿងដែលខ្ញុំបារម្ភនោះគឺ គេមិនអាចបានលេងបាល់ទាត់បានតទៅទៀត។”

ដោយឡែក កន្លងទៅថ្មីៗនេះ Vinicius Junior មិនមានឈ្មោះក្នុងបញ្ជីកីឡាករសម្រាប់ការប្រកួតទល់នឹង Athletic Bilbao នោះទេ ដោយសារគេរងពិន័យមួយប្រកួត ក្រោយទទួលបានកាតលឿងនៅ La Liga ៥ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង