តុលាការទីក្រុងម៉ាឌ្រីត បានសម្រេចផ្តន្ទាទោសខ្សែការពាររបស់ក្លិប Bayern Munich និងខ្សែការពារបារាំង Lucas Hernandez ឱ្យ ជាប់ពន្ធនាគាររយៈពេល ៦ ខែពីបទមិនគោរពតាមដីកាចាប់ខ្លួន បន្ទាប់ពីការកាត់ទោសកាលពីឆ្នាំ២០១៧ ពីបទប្រើអំពើហឹង្សាក្នុងគ្រួសារលើប្រពន្ធរបស់គាត់។
ឯកសារតុលាការដែលបានចេញផ្សាយនៅថ្ងៃពុធ ទី១៣ ខែតុលា បាននិយាយថា Hernandez អាយុ ២៥ ឆ្នាំត្រូវបានបដិសេធដោយបណ្តឹងឧទ្ធរណ៍របស់តុលាការឧក្រិដ្ឋកម្មមួយនៅទីក្រុងម៉ាឌ្រីត ប្រឆាំងនឹងការកាត់ទោស កាលពីមុន ពីបទប្រឆាំងនឹងបទបញ្ជាហាមឃាត់។
ក្នុងនោះដែរ ឯកសារនេះ បាននិយាយថាកីឡាករ Hernandez ត្រូវបានបដិសេធបណ្តឹង ហើយតំណាងរបស់ Bayern Munich និង Hernandez មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបកស្រាយឡើយ។
សូមបញ្ចាក់ផងដែរ Lucas Hernandez បានចាប់ផ្តើមអាជីពដំបូងរបស់គាត់ឱ្យ Atletico Madrid ក្នុងឆ្នាំ២០១៤ ចូលរួមជាមួយ Bayern Munich ក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃ ៨០លានអឺរ៉ូ។ គេបានបង្ហាញខ្លួនចំនួន ២៩ លើកសម្រាប់ប្រទេសបារាំង ដោយបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ និងលើកពានរង្វាន់ UEFA Nations League ឆ្នាំ២០២១ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ៕