×

កីឡាការិនីរត់ចម្ងាយកេនយ៉ា ដែលបង្ហាញខ្លួននៅអូឡាំពិកក្រុងតូក្យូ ត្រូវបានគេចាក់សម្លា ប់

កីឡាការិនីលើវិញ្ញាសារត់ចម្ងាយឆ្ងាយរបស់ប្រទេសកេនយ៉ា Agnes Jebet Tirop ត្រូវបានឃាតក ចាក់សម្លាប់ក្នុងផ្ទះរបស់ខ្លួន។

Tirop ជាកីឡាការិនីដែលបានដើរគ្រវីទង់ជាតិកេនយ៉ា នាព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០ ហើយបានទទួលចំណាត់ថ្នាក់លេខ៤លើវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ។

ដំណឹងមរណភាពរបស់កីឡាការនីវ័យ២៥ឆ្នាំ ត្រូវបានប្រកាសដោយលោក Barnaba Korir ប្រធានសហព័ន្ធអត្តពលកម្មកេនយ៉ា ប្រចាំទីក្រុងណៃរ៉ូប៊ី។ នាងត្រូវបានប្រទះឃើញស្លាប់នៅក្នុងផ្ទះ នាក្រុង Iten តំបន់ Elgeyo Marakwet ជាមួយនឹងស្នាមចាក់លើផ្ទៃពោះ ប៉ុន្តែមិនទាន់មានការសន្និដ្ឋានផ្លូវការឡើយ។

Tirop ត្រូវបានចាត់ទុកជាអត្តពលិកកំពូលមួយរូបរបស់កេនយ៉ា ដោយបានឈ្នះមេដាយសំរឹទ្ធពិភពលោកពីរលើកលើវិញ្ញាសាររត់ចម្ងាយ១ម៉ឺនម៉ែត្រ។ សម្រាប់វិញ្ញាសាពិភពលោក World Cross Country Championships កីឡាការិនីរូបនេះ ធ្លាប់ឈ្នះមេដាយមាស១ និងប្រាក់២ផងដែរ។
សម្រាប់មេដាយមាស World Cross Country Championships នៅក្រុង Guiyang ប្រទេសចិន កាលពីឆ្នាំ២០១៥ ធ្វើឱ្យ Tirop ក្លាយជាកីឡាការិនីទីពីរ ដែលទទួលបានជោគជ័យដ៏ធំធេងនេះ បន្ទាប់ពីកីឡាការិនី Zola Budd របស់អាហ្វ្រិកខាងត្បូង ដែលសម្រេចបានកាលពីឆ្នាំ១៩៨៥ និងឆ្នាំ១៩៨៦៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង