×

ខ្សែបម្រើ Pedri នឹងត្រលប់មកជួយ Barcelona វិញក្រោយធូរស្រាលរបួស

ខ្សែបម្រើ Pedri នឹងត្រលប់មកជួយក្លិប Barcelona វិញក្នុងពេលឆាប់ៗ ក្រោយជាសះស្បើយពីរបួសបញ្ហាសរសៃសាច់ដុំភ្លៅស្ដាំ។

កីឡាករវ័យ២១ឆ្នាំ បានមានបញ្ហារបួសនដោយខ្លួនឯង កាលពីដើមខែមីនា ឆ្នាំ២០២៤កន្លងទៅ ក្នុងប្រកួតដែល Barcelona ស្មើគ្នា ០-០ ទល់នឹង Athletic Bilbao នៅក្របខណ្ឌ La Liga ដោយគេនឹងអាចត្រលប់មកវិញនៅក្បែរពាក់កណ្ដាលខែមេសា ឆ្នាំ២០២៤នេះ។

ទាក់ទិននឹងរឿងនេះ Pedri បាននិយាយទៅកាន់សារព័ត៌មានថា៖ ” សម្រាប់ថ្ងៃដែលខ្ញុំនឹងត្រលប់មកវិញអោយច្បាស់លាស់នោះគឺមិនទាន់ដឹងទេ គ្រាន់តែថាឥឡូវនេះអ្វីៗគឺល្អប្រសើរឡើងវិញហើយ។ ខ្ញុំសង្ឃឹមថានឹងត្រលប់មកវិញឆាប់ៗ។ ផ្លូវចិត្តរបស់ខ្ញុំនៅក្នុងពេលនេះគឺល្អមែនទែន។ ខ្ញុំជាសះស្បើយហើយ អ៊ីចឹងហើយខ្ញុំគិតចង់ត្រលប់មកវិញ។”

Barcelona នឹងមានការប្រកួតសំខាន់គឺការប្រកួតទល់នឹង Paris Saint-Germain ក្នុងជើងទី១ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League នាទឹកដី Parc des Princes ថ្ងៃទី១០ ខែមេសាខាងមុខ មុនបន្តជួបក្រុម Cádiz ក្នុងសប្តាហ៍ទី៣១ នៃក្របខណ្ឌ La Liga នៅ ៣ថ្ងៃបន្ទាប់ពីនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង