×

តើអ្នកដឹងអត់ទីលានលេងកីឡាប៉េតង់ធំជាងទីលានលេងបោះអង្គញ់ដែលជាល្បែងប្រជាប្រិយខ្មែរប៉ុណ្ណា?

បោះអង្គញ់ ជាល្បែងប្រជាប្រិយខ្មែរដែលគេនិយមលេងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយការលេងវា គឺស្រដៀងទៅនឹងការលេងកីឡាប៉េតង់ផងដែរ ដោយទីលានសម្រាប់លេង។

ល្បែងបោះអង្គញ់ គឺគេឱ្យឈ្មោះតាមវត្ថុដែលគេយកមកលេងគឺផ្លែអង្គញ់។ ល្បែងនេះ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃ ឬយប់ខែភ្លឺ នារដូវចូលឆ្នាំ។

ចំណែក ប៉េតង់ គឺជាកីឡាដ៏ពេញនិយមបំផុតទី១០ នៅប្រទេសបារាំង ហើយក៏ត្រូវបានលេងដោយប្រជាជនបារាំងរាប់លាននាក់ផងដែរ ជាពិសេសក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ ដែលការប្រកួតរៀបចំនៅក្នុងកន្លែងបោះជំរុំ ឬកន្លែងសម្រាកលំហែកាយ។

តាមច្បាប់ ទីលានប្រកួតប៉េតង់មានទំហំ ទទឹង ៤ ម៉ែត្រ និងបណ្ដោយ ១៥ ម៉ែត្រ ហើយគេបោះកូនប៊ី ចន្លោះពី ៦ ទៅ ១០ ម៉ែត្រ ពីកងរង្វង់ដែលអ្នកលេងឈរ។ សម្រាប់ការលេងអង្គញ់ ទីលានមានកំណត់ទេ ប៉ុន្តែគេកំណត់យកកន្លែងមួយពីមុខកោយដាំអង្គញ់ ប្រមាណជា ៣ ឬ ៤ ម៉ែត្រ ដែលគេហៅថា ទី ។

ចំពោះអង្គញ់ដែលគេយកមកលេង គេហៅថាកើយ ហើយដុំដែកដែលលេងក្នុងកីឡាប៉េតង់ គេហៅថា ប៊ូល។ របៀបនៃការលេងរបស់ពួកវាក៏មិនដូចគ្នាដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង