×

Barcelona ចង់ផ្តល់ជូនខ្សែបម្រើ Pedri នូវកិច្ចសន្យាថ្មីបន្ថែមទៀត

ក្លិប Barcelona ចង់ផ្តល់ជូនខ្សែបម្រើ Pedri នូវកិច្ចសន្យាថ្មីបន្ថែមទៀត ដោយចាត់ទុកកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ជាកីឡាករដ៏សំខាន់បំផុតមួយរបស់ក្លិបនាពេលអនាគត។នេះបើយោងតាមការផ្សព្វផ្សាយពីសារព័ត៌មាន Mundo Deportivo ។

ជាក់ស្តែង កីឡាករវ័យ២១ឆ្នាំ ដែលជាអ្នកឈ្នះពានរង្វាន់ Kopa Trophy កាលពីឆ្នាំ២០២១ ត្រូវបានចាត់ទុកថា រូបគេគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានឥទ្ធិពលបំផុតរបស់ក្លិប Barcelona រួចទៅហើយ ដោយគេតែងបានបង្ហាញខ្លួនជាទៀងទាត់សម្រាប់ក្រុម។

យ៉ាងណាមិញ Pedri បានអវត្តមានភាគច្រើននៅរដូវកាលនេះ ដោយសារតែបញ្ហារបួសសរសៃពួរ ស្របពេលក្លិបក៏បានបញ្ជាក់ផងដែរថា ការប្រកួត UEFA Champions League ទល់នឹង Paris Saint-Germain ក្លិបនឹងមិនទាន់ហ៊ានប្រថុយដាក់ឱ្យរូបគេ ចូលលេងនោះឡើយ។

បែបណាក៏ដោយ ក្លិបនៅតែចង់ឱ្យ Pedri បន្តកុងត្រាថ្មីបន្ថែមទៀត ទោះបីជាកិច្ចសន្យាបច្ចុប្បន្នរបស់គេ នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលឆ្នាំ ២០២៥–២៦ ក្តី។

សូមបញ្ជាក់ផងដែរថា Pedri បានមកចូលរួមជាមួយ Barcelona ដោយផ្ទេរចេញពីក្លិប UD Las Palmas ក្នុងឆ្នាំ២០១៩។ គិតមកដល់នឹងពេលនេះ រូបគេបានបង្ហាញខ្លួនសរុប ១៣៣ ប្រកួតរួចមកហើយ ដោយរកគ្រាប់បាល់បញ្ចូលទីបាន ១៨គ្រាប់ និងចែកបាល់សម្រេចទីចំនួន ១២លើកផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង