×

បែងចែករវាងល្បែងប្រជាប្រិយ និងល្បែងប្រពៃណីខ្មែរ

មានបងប្អូនតែងតែភ័ន្តច្រឡំ រវាង ល្បែងប្រជាប្រិយខ្មែរ និង ល្បែងប្រពៃណីខ្មែរ។ ល្បែងប្រពៃណីខ្មែរ ជាល្បែងដែលគេតម្រូវឱ្យមានការប្រកួតប្រជែងគ្នា ដោយការល្បងប្រាជ្ញា ឬ ល្បងកម្លាំង ដោយសន្មតថា ជាកីឡាល្បែងបែបប្រពៃណី ដែលឈានទៅរកជាម្ចាស់ជើងឯក ដែលបុរាណាចារ្យលោកឱ្យកំណត់លេងជាការសម្គាល់នៃថ្ងៃវរៈឡើងស័ក (ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំ)។

ល្បែងប្រពៃណីមានដូចជា៖ ការប្រកួតលេងអុក ការប្រជល់មាន់ ប្រដាល់គុនខ្មែរ គុនល្បុក្កតោ ការប្រកួតបាញ់ព្រួញ ការប្រណាំរទេះគោ ការប្រណាំងរទេះសេះ ការប្រណាំងរទេះក្របី។ល។

ដូច្នេះ បងប្អូនលែងមានការភ័ន្តទៀតហើយ។ ដូចតែបងប្អូនធ្លាប់ដឹងពីមុនមក ល្បែងប្រជាប្រិយខ្មែរ ដែលនិយមលេងនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានដូចជា៖ ល្បែងស្ដេចចង់ ល្បែងចោលឈូង ល្បែងបោះអង្គញ់ ល្បែងចាប់កូនខ្លែង ល្បែងលាក់កន្សែង ល្បែងលោតបាវ ជាដើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង