ការប្រកួតប្រដាល់គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ បានឈានចូលដល់សប្ដាហ៍ថ្មីទៀតហើយ នៅថ្ងៃសៅរ៍ ទី២០ ខែមេសានេះ ដែលមានគូពិសេសចំនួន ៥ គូ ត្រៀមបង្ហាញនៅលើសង្វៀន CNC ។
មនុស្សយន្ត រតនៈ សុធី នឹងប្រកួតជាមួយកីឡាករថៃ យ៉ត វិធិយ៉ា ក្នុងប្រភេទទម្ងន់ ៦១ គីឡូក្រាម។ ជាមួយគ្នានេះ គូដណ្ដើមប្រាក់លានមួយទៀត គឺររវាង ចចកកំណាចខេត្តបាត់ដំបង ធន់ សាក់ស៊ីន ប្រកួតជាមួយ ផេតម៉ាឡៃ ស៊ីតម៉ាឡៃថង ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម។
៣គូពិសេសៗផ្សេងទៀត រួមមាន កីឡាករ នី នរៈមហាអាគមន៍ ប្រកួតជាមួយ ឡុង សីហា ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម, ម៉ៅ សុធា ប្រកួតជាមួយ ឈុត ប្រាក់កាក់ ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម ចំណែក ម៉ាលី អាគ្គីនេត ប្រកួតជាមួយ រិទ្ធី ភាព ក្នុងប្រភេទ ៥៧ គីឡូក្រាម។
សូមចូលរួមធ្វើជាសាក្សី នៃម្ចាស់ប្រាក់លាន កក្រើករញ្ជូយសង្វៀនរៀងរាល់សប្ដាហ៍។
ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ២ រសៀលតទៅ តាមកញ្ចក់ទូរទស្សន៍ CNC និងហ្វេសប៊ុកផេក CNC TV, CBS Sports និង Carabao Cambodia ។ ហើយទស្សនិកជន ក៏អាចចូលទស្សនាផ្ទាល់ដោយសេរី នៅស្ទីឌីយោ CTN ឫស្សីកែវ បានផងដែរ!