×

កីឡាករន័រវេស Casper Ruud យកបានតំណែងជើងឯកការប្រកួតវាយកូនបាល់កម្មវិធី Barcelona Open 2024

ការប្រកួតវាយកូនបាល់កម្រិត ATP Tour 500 កម្មវិធី Barcelona Open 2024 បានបញ្ចប់រួចរាល់ហើយ ក្រោយពិដំណើរការរយៈពេល១សប្តាហ៍កន្លងមក នាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។

នៅក្នុងនោះ គេក៏បានរកឃើញជើងឯកនៃកម្មវិធីផងដែរ គឺកីឡាករ ន័រវេស Casper Ruud បន្ទាប់ពីបានយកឈ្នះកីឡាករក្រិក Stefanos Tsitsipas នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ តាមរយៈលទ្ធផល 7-5 និង 6-3 ។

នេះគឺជាពានរង្វាន់ដំបូងហើយ ដែលកីឡាករ Casper Ruud បានឈ្នះនៅក្នុងការប្រកួតរដូវកាល២០២៤នេះ និងជាការឈ្នះពានរង្វាន់កម្រិត ATP Tour ជាលើកទី១១ នៅក្នុងអាជីពរបស់គេផងដែរ។

សូមបញ្ជាក់ថា ការប្រកួតវាយកូនបាល់ កម្មវិធី Barcelona Open បានដំណើរការតាំងពីឆ្នាំ ១៩៥៣មក បើគិតមកទល់ពេលនេះ វាជាការដំណើរការលើកទី ៧១ហើយ នៅក្នុងប្រវត្តិសាស្ត្រ។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធី មានប្រមាណ ២លាន ៩សែនដុល្លារអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង