×

កីឡាករបារាំង Sebastien Ogier ឈ្នះជើងឯកការប្រណាំងរថយន្តកម្មវិធី Croatia Rally

ការប្រណាំងរថយន្ត World Rally Championship ជ្រើសរើសជើងឯកពិភពលោកប្រចាំរដូវកាលឆ្នាំ២០២៤ បានបន្តឈានដល់ ដំណាក់កាលទី៤ ហើយ ដែលជាកម្មវិធី Croatia Rally ។

ការប្រកួតបានធ្វើឡើងចាប់ពីថ្ងៃទី ១៩ ដល់ ២១ ខែមេសា នាទីក្រុង Zagreb ប្រទេសក្រូអាត ដោយកីឡាករទាំងអស់ត្រូវធ្វើការប្រជែងគ្នា លើចម្ងាយផ្លូវប្រមាណ 283.28 គីឡូម៉ែត្រ។

ជាលទ្ធផលកីឡាករបារាំង Sebastien Ogier ជាអ្នកទទួលបានជ័យជម្នះក្នុងការប្រកួតនេះ ដោយសមាជិកក្រុម Toyota បានចាយពេលអស់ ២ម៉ោង ៤០នាទី និង ២៣វិនាទី ចុច៦។ កីឡាករអង់គ្លេស Elfyn Evans មកពីក្រុម Toyota ដូចគ្នា បានទទួលចំណាត់ថ្នាក់លេខ២ យឺតជាង អ្នកលេខ១ ៩វិនាទី ចុច៧ ហើយកីឡាករបែលហ្ស៊ិក Thierry Neuville មកពីក្រុម Hyundai បានទទួលចំណាត់ថ្នាក់លេខ៣ យឺតជាងអ្នកលេខ១ ៤៥វិនាទី ចុច៨។

យ៉ាងណាមិញ នៅតារាងពិន្ទុវិញ កីឡាករ Thierry Neuville ជាអ្នកឈរកំពូលតារាង មាន៨៦ពិន្ទ ខណៈកីឡាករ Elfyn Evans នៅលេខ២ មាន៨០ពិន្ទុ ហើយកីឡាករបារាំង Adrien Fourmaux នៅលេខ៣ មាន៥៩ពិន្ទុ។

សម្រាប់ការប្រកួតជាបន្ត ដំណាក់កាលទី ៥ ជាកម្មវិធី Rally de Portugal ធ្វើឡើងនាទីក្រុង Porto, ប្រទេសព័រទុយហ្គាល់ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែឧសភា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង