ក្រុម Inter Milan បានក្លាយជាម្ចាស់ពានរង្វាន់ក្របខណ្ឌ Serie A បន្ទាប់ពីបានយកឈ្នះលើក្រុម AC Milan ក្នុងលទ្ធផល ២-១ ជាមួយនឹងជ័យជម្នះ derby ជាលើកទី៦ ជាប់ៗគ្នា។
គ្រាប់បាល់ស៊ុតបញ្ចូលទីពី Francesco Acerbi និង Marcus Thuram បានផ្តល់ឱ្យ Inter Milan ទទួលបាន ១៧ ពិន្ទុឃ្លាតគូប្រជែង AC Milan ជាមួយនឹងការប្រកួតចំនួន ៥ ដែលនៅសល់។
Inter ឈ្នះជើងឯក Serie A ចុងក្រោយកាលពីឆ្នាំ ២០២១។ សម្រាប់លោក Simone Inzaghi នេះគឺជាពានរង្វាន់លីគដំបូងក្នុងនាមជាអ្នកចាត់ការទូទៅ ដែលឈ្នះនៅកីឡដ្ឋាន San Siro នៅចំពោះមុខអ្នកគាំទ្ររបស់ក្រុម Inter ក្នុងចំណោមទស្សនិកជនចំនួន ៧៥០០០ នាក់៕