
អាជ្ញាកណ្តាលនៃក្របខណ្ឌ Premier League លោក Michael Oliver និងលោក Anthony Taylor ត្រូវបានជ្រើសរើសឱ្យធ្វើជាអាជ្ញាកណ្ដាលនៅលើទីលានសម្រាប់ព្រឹត្តិការណ៍ UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់។ ចំណែកលោក Stuart Attwell និង David Coote នឹងក្លាយជាមន្ត្រី VAR សម្រាប់ការប្រកួត។
អ្នកស្រី Stephanie Frappart បានក្លាយជាស្ត្រីដំបូងគេ ដែលនឹងកាត់ក្ដីក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបផ្នែកបុរស ក្នុងឆ្នាំ២០២១ ប៉ុន្តែឆ្នាំនេះ មិនមានអាជ្ញាកណ្តាលស្ត្រីណាម្នាក់ត្រូវបានជ្រើសរើសសម្រាប់ព្រឹត្តិការណ៍នៅប្រទេសអាល្លឺម៉ង់ទេ។
សរុបមក អាជ្ញាកណ្តាលចំនួន ១៨នាក់ រួមជាមួយនឹងក្រុមជំនួយការអាជ្ញាកណ្តាល និងមន្ត្រី VAR និងមន្ត្រីគាំទ្រការប្រកួត នឹងទទួលបន្ទុកការប្រកួតចំនួន ៥១ ប្រកួត។
លោក Oliver និង Taylor ត្រូវបានជ្រើសរើសឱ្យធ្វើការងារនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ព្រមទាំងនៅព្រឹត្តិការណ៍ Euro 2020 ផងដែរ។
ព្រឹត្តិការណ៍ UEFA Euro 2024 នឹងចាប់ផ្ដើមពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
“ព្រឹត្តិការណ៍ UEFA Euro 2024, CBS ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”