×

កម្មវិធីការសម្ដែងគុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ ប្រព្រឹត្តទៅដោយជោគជ័យនាព្រឹកថ្ងៃទី២៤មេសា

ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តហឺណាន ប្រទេសចិន បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងកម្មវិធី “ការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor)” នៅទីតាំងខាងជើងប្រាសាទបាយ័ន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ។

កម្មវិធី “ការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ” រៀបចំឡើងក្រោមយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន-ប្រជាជនកម្ពុជាចិន២០២៤” នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

សូមជម្រាបថា គុនល្បុក្កតោកម្ពុជា បានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ចំណែកក្បាច់គុនសាវលីញ ជាក្បាច់គុនតំណាងឱ្យប្រទេសចិន។ ឆ្នាំ២០២៤នេះ ជាឆ្នាំដែលកម្ពុជានិងចិន ផ្លាស់ប្ដូរប្រជាជន និងប្រជាជន ព្រមទាំងជំរុញនូវការទស្សនាខេត្តសៀមរាបផងដែរ។

សម្រាប់ព្រឹត្តិការណ៍ ពិព័រណ៍វប្បធម៌ទេសចរណ៍ និងកម្មវិធី ការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលក្រសួងទេសចរណ៍នឹងរៀបចំរវាងកម្ពុជា និងចិន ដើម្បីផ្សព្វផ្សាយពីវប្បធម៌ និងទេសចរណ៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង