×

អ្នករៀបចំដាក់បម្រាមលើចំណីចំណុកជាច្រើនមុខពេលចូលទស្សនាព្រឹត្តិការណ៍ UEFA EURO 2024

អ្នកគាំទ្រដែលធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីទស្សនាព្រឹត្តិការណ៍ UEFA Euro 2024 ត្រូវបានណែនាំមិនឱ្យនាំយកនូវចំណីចំណុក និងភេសជ្ជៈផ្សេងៗ អំឡុងពេលនៅធ្វើដំណើរទៅកាន់កីឡដ្ឋាន។

យោងតាមរបាយការណ៍របស់ The Sun អ្នកគាំទ្រនឹងមិនអាចយកវត្ថុរាវ និងភេសជ្ជៈរបស់ពួកគេចូលទៅក្នុងកីឡដ្ឋានបានឡើយ។ ចំណែក បារីអេឡិចត្រូនិក អាហារគ្រប់ប្រភេទ និងផ្លែឈើ ក៏ត្រូវបានហាមឃាត់ដែរ។

អាជ្ញាធរបានបញ្ជាក់ថា សាច់ក្រកបែបប្រពៃណីរបស់អាល្លឺម៉ង់ នឹងអាចយកចូលបានក្នុងតម្លៃ ៣,៧៧ ផោន។ ការដុតកាំជ្រួច ផ្លុំកញ្ចែ មេហ្គាហ្វូន និងឧបករណ៍បំពងសំឡេង ក៏ស្ថិតក្នុងបញ្ជីហាមឃាត់ផងដែរ។

អ្នករៀបចំ ហាមប្រាមនូវការយកទង់ជាតិ ឬវត្ថុដែលគេចាត់ទុកថាកំពុងផ្តល់ការគាំទ្រដល់អ៊ីស្រាអែល ឬ ប៉ាឡេស្ទីន ផងដែរ។

ការប្រកួតចំនួន ៥១ នឹងធ្វើឡើងនៅក្នុងកីឡដ្ឋានចំនួន ១០ ផ្សេងៗគ្នា ក្នុងអំឡុងពេលព្រឹត្តិការណ៍ UEFA Euro 2024 ដែលចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា និងបញ្ចប់ដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងប៊ែកឡាំង នៅថ្ងៃទី១៤ ខែកក្កដា។

“ព្រឹត្តិការណ៍ UEFA Euro 2024, CBS ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”

  • ព្រឹត្តិការណ៍ UEFA Euro 2024

  • អ្នកអាចចែករំលែកដោយ៖

    អត្ថបទទាក់ទង