×

៥១ប្រកួតពេញគ្មានចន្លោះ! CBS នឹងផ្សាយបន្តផ្ទាល់ផ្ដាច់មុខការប្រកួតទាំងអស់ពីព្រឹត្តិការណ៍ UEFA Euro 2024 នៅកម្ពុជា

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CBS បានជូនដំណឹងដល់បងប្អូនរួចមកហើយអំពីការទទួលសិទ្ធិផ្ដាច់មុខ ក្នុងការផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ដែលរៀបចំឡើងនៅប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

សម្រាប់ការប្រកួតទាំង ៥១ ប្រកួត ចាប់ពីវគ្គសន្សំពិន្ទុរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដល់ការលើកពានរង្វាន់ CBS នឹងធ្វើការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ទាំង៣ រួមមាន CTN, MyTV និង CNC ព្រមទាំង LIVE នៅលើហ្វេសប៊ុកផេកផ្លូវការ CBS Sports ផងដែរ។

ទស្សនិកជននៅក្នុងប្រទេសកម្ពុជា នឹងបានរីករាយជាមួយនឹងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ៤ ឆ្នាំម្ដង នៃព្រឹត្តិការណ៍ UEFA Euro 2024 ដែលទទួលបានការឧបត្តម្ភធំដោយស្រាបៀរ Ganzberg និង Boostrong ។

CBS នឹងធ្វើការបង្ហាញកាលវិភាគនៃការផ្សាយ ក្នុងពេលឆាប់ៗនេះ! ដូច្នេះ កុំភ្លេចរង់ចាំតាមដានហ្វេសប៊ុកផេក CBS Sports និងលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ។

  • ព្រឹត្តិការណ៍ UEFA Euro 2024

  • អ្នកអាចចែករំលែកដោយ៖

    អត្ថបទទាក់ទង