×

លោក Ralf Rangnick សម្រេចបដិសេធសំណើពីក្លិប Bayern Munich

លោក Ralf Rangnick បានបដិសេធសំណើរបស់ក្លិប Bayern Munich ក្នុងការស្នើសុំអោយធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេ នារដូវកាលថ្មីខាងមុខនេះតទៅ។

 

លោក Rangnick សម្រេចជ្រើសរើសបន្តដឹកនាំក្រុមជម្រើសអូទ្រីសដោយលើកឡើងលោកពេញចិត្តនឹងធ្វើជាគ្រូបង្វឹកនៅទីនេះទាំងម្ដង ដោយនៅក្នុងពេលនេះកំពុងខិតខំក្នុងការប្រកួត Euros។

 

លោកក៏បន្ថែមផងដែរថានេះមិនមែនជាការបដិសេធទៅកាន់ក្លិប Bayern Munich នោះទេ តែនេះជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់លោក ដើម្បីបម្រើដល់ផលប្រយោជន៍ក្រុមដែលលោកកំពុងតែដឹកនាំ។

 

មានការរាយការណ៍ថា តំណែងជាគ្រូបង្វឹក Bayern Munich នេះគឺអោយតែ លោក Rangnick ឆ្លើយព្រមភ្លាមគឺតំណែងនោះត្រៀមសម្រាប់លោកតែម្ដង តែលោកមិនព្រមដោយសារតែហេតុផលផ្ទាល់ខ្លួនបែបនេះ។

 

បេក្ខភាពដែល Bayern Munich ចង់បានមកធ្វើជាគ្រូបង្វឹកក្លិបថ្មីនេះគឺត្រូវបានបេក្ខជន៣រូប បានបដិសេធគឺលោក Xabi Alonso, លោក Nagelsmann និងលោក Rangnick។ នៅខណៈនេះ Bayern Munich កំពុងស្វែងបេក្ខជនថ្មីដើម្បីជំនួស Thomas Tuchel ចាប់ពីរដូវកាលខាងមុខនេះតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង