លោក Xabi Alonso បាននិយាយថា កីឡាករក្រុម Bayer Leverkusen សុទ្ធសឹងតែជាមនុស្សងាយស្រួលក្នុងការជំរុញ លើកទឹកចិត្ត ដើម្បីអោយពួកគេបង្ហាញអស់ពីសមត្ថភាពនៅការប្រកួត ដូចដែលពួកគេបានយកឈ្នះលើក្រុម AS Roma លទ្ធផល ២-០ ក្នុងជំនួបពានរង្វាន់ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គ្រាប់បាល់កើតចេញពី Florian Wirtz និង Robert Andrich បានផ្តល់អោយក្រុម Bayer Leverkusen ឈ្នះក្នុងជើងទីមួយ ទៅលើ AS Roma។ ឈ្នះការប្រកួតជួយបន្តកំណត់ត្រាដល់ក្រុម Leverkusen ដោយការប្រកួត ៤៧លើក រាល់គ្រប់ការប្រកួតមិនទាន់ចាញ់។
លោក Alonso សរសើរពីការខិតខំប្រឹងប្រែងរបស់កូនក្រុម ថាងាយស្រួលក្នុងការជំរុញទឹកចិត្តដើម្បីផ្តល់គ្រប់យ៉ាងនៅក្នុងការប្រកួត។
លោក Alonso បាននិយាយដូច្នេះ “យើងបានផ្លាស់ប្តូរដ៏ល្អនៅពេលដែលពួកគេខ្វះចន្លោះ ពួកគេធ្វើការប្តេជ្ញាចិត្ត និងវិន័យ ពួកគេធ្វើបានល្អអស្ចារ្យខ្លាំងណាស់។ ការប្រកួតថ្ងៃនេះគម្រោងយើងគឺច្បាស់លាស់ ហើយការលេងរបស់យើងពិតជាមានកម្រិតខ្ពស់។”
Leverkusen យកឈ្នះការប្រកួតលើកដំបូងទល់ AS Roma រយៈពេលជិត ២០ឆ្នាំ ចាប់តាំងពីពួកគេបានបំបាក់ក្រុមអ៊ីតាលីលទ្ធផលក្នុងទឹកដី ៣-១ កាលពីខែតុលា ឆ្នាំ ២០០៤ ក្នុងពានរង្វាន់ UEFA Champions League វគ្គចែកពូល។ តាំងពីពេលនោះមក Leverkusen មិនដែលឈ្នះលើ Roma ឡើយ ៥ប្រកួតចុងក្រោយ៕