×

នាគមាស ឃីម បូរ៉ា នឹងមកដណ្ដើមប្រាក់លាននៅសង្វៀនប្រដាល់ CNC ទល់នឹងកីឡាករមកពីឡាវ នាថ្ងៃសៅរ៍នេះ

ការប្រកួតប្រដាល់គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ បានឈានចូលដល់សប្ដាហ៍ថ្មីទៀតហើយ នៅថ្ងៃសៅរ៍ ទី១១ ខែឧសភា នេះ ដែលមានគូពិសេសចំនួន ៥ គូ ត្រៀមបង្ហាញនៅលើសង្វៀន CNC ។

នៅថ្ងៃសៅរ៍នេះ គូដណ្ដើមប្រាក់លាន នាគមាសបន្ទាយមានជ័យ ឃីម បូរ៉ា ប្រកួតជាមួយកែងរន្ទះជង្គង់ពិឃាតមកពីឡាវ ឃុនភិឈីត ក្វាន់ចៃស៊ីខូត ក្នុងប្រភេទ ៦១ គីឡូក្រាម ។ គូដណ្ដើមប្រាក់លាន១គូទៀត អ្នកប្រយុទ្ធដែនដីបាត់ដំបង រិទ្ធី ដួងឆាយ ប្រកួតជាមួយកណ្ដាប់ដៃថ្មមកពីអ៊ីរ៉ង់ តាហា អាសហ្គារី ក្នុងប្រភេទ ៥៤ គីឡូក្រាម។

ចំណែក៣គូពិសេសៗផ្សេងទៀត រួមមាន រ៉ន ណារ៉ុង ប្រកួតជាមួយ ធន់ វ៉ាន់ធី ក្នុងប្រភេទទម្ងន់ ៤៨ គីឡូក្រាម, ផាន់ ខាំឡៃ ប្រកួតជាមួយ ប៊ឹក សុភា ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម ខណៈ ម៉ាលី អគ្គីនេត ប្រកួតជាមួយ គឿម សុវណ្ណង៉ា ក្នុងប្រភេទ ៥៧ គីឡូក្រាម។

សូមចូលរួមធ្វើជាសាក្សី នៃម្ចាស់ប្រាក់លាន កក្រើករញ្ជូយសង្វៀនរៀងរាល់សប្ដាហ៍។

ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ២ រសៀលតទៅ តាមកញ្ចក់ទូរទស្សន៍ CNC និងហ្វេសប៊ុកផេក CNC TV, CBS Sports និង Carabao Cambodia ។ ហើយទស្សនិកជន ក៏អាចចូលទស្សនាផ្ទាល់ដោយសេរី នៅស្ទីឌីយោ CTN ឫស្សីកែវ បានផងដែរ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង