×

អ្នកវាយកូនបាល់ Luciano Darderi និង Thiago Monteiro ចាប់ដៃគ្នាឡើងជុំទី២ កម្មវិធី Italian Open 2024

ការប្រកួតវាយកូនបាល់ទីលានដីឥដ្ឋ កម្រិត ATP Tour Masters 1000 កម្មវិធី Italian Open 2024 បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ ដែលការប្រកួតធ្វើឡើងនាទីក្រុង Rome ប្រទេសអ៊ីតាលី។

ជាក់ស្តែង ក្នុងការប្រកួតជុំទី១នេះ កីឡាករម្ចាស់ផ្ទះ Luciano Darderi បានយកឈ្នះទៅលើកីឡាករកាណាដា Denis Shapovalov តាមរយៈលទ្ធផល 6-7 6-3 និង 7-6។ កីឡាករ Luciano Darderi នឹងបន្តឡើងជុំទី២ជួបកីឡាករ អាហ្សង់ទីន Mariano Navone។

រីឯកីឡាករប្រេស៊ីល Thiago Monteiro បានយកឈ្នះទៅលើកីឡាករបារាំង Gaël Monfils នៅក្នុងការប្រកួតជុំទី១ តាមរយៈលទ្ធផល 6-2 និង 7-5។ កីឡាករ Thiago Monteiro នឹងបន្តឡើងជុំទី២ជួបកីឡាករអូស្ត្រាលី Jordan Thompson។

សូមបញ្ជាក់ថា កម្មវិធី Italian Open 2024 គឺជាការដំណើរការលើកទី៨១នៅក្នុងប្រវត្តិសាស្ត្រ ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី៨ ដល់ ១៩ ខែឧសភា។ អ្នកការពារជើងឯកក្នុងឆ្នាំនេះគឺជាកីឡាកររុស្ស៊ី Daniil Medvedev ខណៈប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ៨២ម៉ឺនដុល្លារ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង