បទប្បញ្ញត្តិនៃការប្រកួតសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA European Football Championship 2022-24 ត្រូវបានកែប្រែ។
យោងតាមគណៈកម្មាធិការប្រតិបត្តិ UEFA ថ្មីៗនេះ បានសម្រេចចិត្តបង្កើនចំនួនអតិបរមានៃក្រុមដែលចូលរួម ក្នុងព្រឹត្តិការណ៍ UEFA EURO 2024 នាពេលខាងមុខ ពីកូតាដើមពី ២៣ ទៅ ២៦ នាក់។
ការកើនឡើងនេះ មិនមែនជាកាតព្វកិច្ចសម្រាប់សហព័ន្ធ ឬសមាគមបាល់ទាត់ជាតិនៃប្រទេស ដែលចូលរួមនោះទេ។ មានន័យថា ក្រុមនីមួយៗអាចកោះហៅកីឡាករតិចជាង ២៦នាក់ តែមិនក្រោម ២៣នាក់។
យោងតាមបទប្បញ្ញត្តិនៃការប្រកួត ក្រុមនីមួយៗ ត្រូវផ្តល់ឱ្យ UEFA នូវបញ្ជីឈ្មោះកីឡាករយ៉ាងហោចណាស់ ២៣ នាក់ និងអតិបរមា ២៦ នាក់ ត្រឹមថ្ងៃផុតកំណត់នៃថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។
“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”