លោក Kozo Fujinaga បានធ្វើឱ្យអ្នកគាំទ្រមានការកោតសរសើររូបគាត់យ៉ាងខ្លាំង ទោះមានវ័យ ៦១ឆ្នាំ ក៏លោកបានចំណាយពេលវេលាដ៏មានតម្លៃរបស់គាត់ ដើម្បីមកប្រកួតសប្បុរសធម៌ដើម្បីជួយដល់កុមារកំព្រាកម្ពុជា ក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាយប់ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤។
ជាការតបស្នង លោក Kozo Fujinaga បានជាប់ជា MVP ជាកីឡាករដែលធ្វើបានល្អបំផុតក្នុងព្រឹត្តិការណ៍ប្រដាល់សប្បុរសធម៌កម្ពុជា-ជប៉ុន ជាមួយទឹកប្រាក់រង្វាន់លើកទឹកចិត្ត ៥០ម៉ឺនយ៉េន ស្មើនឹងជាង ១៣លានរៀល។ ខណៈកីឡាករកម្ពុជា បានទៅលើកីឡាករ ឈឿន ល្វៃ។
លោកសក្តិសមនឹងទទួលការគោរពពីប្រជាជនកម្ពុជា នៅលើបណ្ដាញសង្គមកម្ពុជា ទោះបីជាលោកជាជនជាតិដទៃ តែជួយរកថវិកាជួយដល់កុមារកំព្រាកម្ពុជា។