×

ប្រេស៊ីលត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះ FIFA Women’s World Cup ឆ្នាំ២០២៧

ប្រទេសប្រេស៊ីល ត្រូវបានជ្រើសរើស ធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ ពិភពលោក នារី FIFA Women’s World Cup ឆ្នាំ២០២៧ ដោយបានយកឈ្នះលើការ ដេញថ្លៃរួមគ្នា របស់បែលហ្ស៊ិក ហូឡង់ និងអាល្លឺម៉ង់។

បន្ទាប់ពីជោគជ័យ នៃការប្រកួតឆ្នាំ ២០២៣ នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់រកបានចំណូល ពីពាណិជ្ជកម្មចំនួន ៥៧០ លានដុល្លារនោះ FIFA បានជ្រើសរើសបន្តការ ជំរុញរបស់ខ្លួនដើម្បីពង្រីកកីឡាបាល់ទាត់នារី ដោយចាប់យកការប្រកួតទៅកាន់ អាមេរិកខាងត្បូងជាលើកដំបូង។ ការប្រជុំគណៈប្រតិភូបានបោះឆ្នោតដោយ១១៩ សំឡេងទល់ ៧៨ ដើម្បីអោយ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារីលើកទី១០ ដំណើរការនាទឹកដីអាមេរិកខាងត្បូង។

ការដេញថ្លៃរបស់ប្រេស៊ីលរួមមានកីឡដ្ឋានចំនួន ១០ ដែលប្រើប្រាស់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកបុរសកាលឆ្នាំ ២០១៤ ដោយមានកីឡដ្ឋាន Maracana ដ៏ល្បីល្បាញ សម្រាប់ការប្រកួតបើកឆាក និងវគ្គផ្តាច់ព្រ័ត្រ។ ប៉ុន្តែការងារត្រូវធ្វើ ជាពិសេសទៅកីឡដ្ឋាន Amazonia ក្នុងទីក្រុង Manaus ដែលស្ទើរតែមិនបានប្រើប្រាស់អស់មួយទសវត្ស។

មិនដូចក្រុមបុរស ដែលបានឈ្នះ ជើងឯកបាល់ទាត់ពិភពលោកចំនួន ៥ ដងនោះទេ ក្រុមបាល់ទាត់នារីរបស់ប្រទេសប្រេស៊ីលមិនដែលលើកពាននោះទេ ហើយបានធ្លាក់ចេញ ពីវគ្គចែកពូលនៅឆ្នាំ ២០២៣។

សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនារីនៅប្រទេសប្រេស៊ីល នោះ FIFA ក៏នឹងធ្វើការផ្តោតអារម្មណ៍នឹងផ្តោតលើភាពខុសគ្នាផ្នែកហិរញ្ញវត្ថុដ៏ធំរវាងបាល់ទាត់បុរស និងស្ត្រី។ ប្រាក់រង្វាន់សម្រាប់ការប្រកួត បាល់ទាត់ពិភពលោកនារីឆ្នាំ ២០២៣ ជាកំណត់ត្រាចំនួន ១១០ លានដុល្លារ ប៉ុន្តែនៅតែតិចជាងចំនួន ៤៤០ លានដុល្លារសម្រាប់ការផ្តល់ជូនដល់ក្រុមនៅវគ្គផ្តាច់ព្រ័ត្រផ្នែកបុរសឆ្នាំ ២០២២ នៅប្រទេសកាតា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង