×

UEFA គ្រោងដាក់ទណ្ឌកម្មអង់គ្លេស ឱ្យលេងក្នុងកីឡដ្ឋានដោយគ្មានអ្នកទស្សនា ពាក់ព័ន្ធបញ្ហាកាលពី EURO 2020

ក្រុមជម្រើសជាតិអង់គ្លេស នឹងអាចលេងចំនួនមួយប្រកួតក្នុងផ្ទះខ្លួន ដោយបិទទ្វារ នៅពេលដែលស្ថាប័នវិន័យរបស់ UEFA ជួបប្រជុំនៅថ្ងៃចន្ទ ដើម្បីពិនិត្យមើលបញ្ហា ដែលក្រុមអ្នកគាំទ្របង្កឡើងនៅកីឡដ្ឋាន Wembley កាលពីវគ្គផ្តាច់ព្រ័ត្រ EURO 2020 ។

បញ្ហាបានកើតឡើងនៅពេលដែលក្រុមអង់គ្លេស ប្រកួតជាមួយក្រុមអ៊ីតាលី នៅថ្ងៃអាទិត្យ ទី១១ ខែកក្កដា ដោយសារអ្នកគាំទ្រ ដែលគ្មានសំបុត្រ បានសម្រុកចូលទៅក្នុងកីឡដ្ឋាន និងប៉ះទង្គិចជាមួយអ្នកបម្រើការនិងមន្រ្តីប៉ូលីសនៅទីនោះ។

អ្នកស៊ើបអង្កេតវិន័យរបស់ UEFA បាននិងកំពុងពិនិត្យលើអាកប្បកិរិយារបស់អ្នកគាំទ្រអង់គ្លេស ក្នុងវគ្គផ្តាច់ព្រ័ត្រ EURO 2020។

ក្រៅពីការស៊ើបអង្កេតចំពោះព្រឹត្តិការណ៍ដែលមានអ្នកគាំទ្រនៅខាងក្នុង និងជុំវិញកីឡដ្ឋាន Wembley, សមាគមបាល់ទាត់អង់គ្លេស FA ក៏កំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៤ ផ្សេងទៀត ទាក់ទងនឹងអាកប្បកិរិយារបស់អ្នកគាំទ្រ។ ការចោទប្រកាន់នេះ មានដូចជាការរំខានអំឡុងពេលគោរពភ្លេងជាតិ ការលុកលុយទីលាន ការគប់វត្ថុចូលទីលាន និងការបំភ្លឺកាំជ្រួច។

ការសម្រេចចិត្តមួយរបស់ UEFA ទាក់ទងនឹងករណីនេះ នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃចន្ទ ឬថ្ងៃអង្គារ សប្ដាហ៍នេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង