×

ក្រូអាតកោះហៅ Luka Modric ជាប្រធានក្រុមសម្រាប់យុទ្ធនាការ UEFA Euro 2024 របស់ខ្លួន

លោក Zlatko Dalic គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាត បានប្រកាសនូវកីឡាករចំនួន ២៦ នាក់ សម្រាប់បញ្ជីបឋម ត្រៀមយុទ្ធនាការ UEFA Euro 2024 របស់ខ្លួន ដែលមានប្រធានក្រុមជើងចាស់ Luka Modric ដែលអាចជាព្រឹត្តិការណ៍ដ៏ធំចុងក្រោយរបស់គាត់មុនពេលចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។

ខ្សែបម្រើ Real Madrid វ័យ ៣៨ ឆ្នាំដែលត្រៀមនឹងចាកចេញនៅចុងរដូវកាលនេះ បានជួយក្រុមជម្រើសជាតិក្រូអាតឈានដល់ចំណាត់ថ្នាក់លេខ២ ជាប្រវត្តិសាស្ត្រនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ FIFA World Cup 2018 ។

បន្ទាប់មក ក្រូអាតបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ហើយកាលពីឆ្នាំមុនបានចាញ់អេស្ប៉ាញក្នុងការប្រកួត Nations League នៅវគ្គផ្តាច់ព្រ័ត្រ។

លោក Dalic បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Zagreb ថា៖ “គេ (Modric) អន្ទះសាចង់លេងឱ្យក្រូអាត ហើយធ្វើជាប្រធានក្រុមរបស់ពួកយើង”។

គ្រូបង្វឹកជោគជ័យបំផុតរបស់ក្រូអាតដែលបានចូលកាន់តំណែងក្នុងឆ្នាំ២០១៧ បានបន្តថា មានក្រុមល្អជាងច្រើនទៀតនៅក្នុងព្រឹត្តិការណ៍ UEFA Euro 2024 ដែលរៀបចំនៅប្រទេសអាល្លឺម៉ង់ ហើយថា ក្រុមរបស់លោកស្ថិតក្នុងពូលដ៏លំបាកមួយ។

ក្រូអាត ស្ថិតនៅពូល B មាន ក្រុមអេស្ប៉ាញ អាល់បានី និងក្រុមការពារតំណែងជើងឯក អ៊ីតាលី ផងដែរ៕

“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង