×

ទស្សនាវគ្គផ្ដាច់ព្រ័ត្រពានអាល្លឺម៉ង់ DFB-Pokal រវាងក្រុម FCK និងក្រុម Leverkusen នៅ MyTV និង CBS Sports

ក្រុមហ៊ុន CBS ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងនាំយកផ្ទាំងទស្សនីយភាពការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ DFB-Pokal មកកាន់កញ្ចក់ទូរទស្សន៍ MyTV នាយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី២៦ ខែឧសភា ចាប់ពីម៉ោង ១:០០ រំលងអធ្រាត្រតទៅ។

ក្រុម FC Kaiserslautern ធ្វើមិនសូវបានល្អទេនៅរដូវកាលនេះ ដោយអតីតក្លិបយក្សមួយនេះ បានធ្លាក់ទៅចំណាត់ថ្នាក់លេខ១៣ ក្នុងក្របខណ្ឌលីគទី២ របស់អាល្លឺម៉ង់។ ប៉ុន្តែវាមិនមែនបញ្ហានោះទេ បន្ទាប់ពីពួកគេធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតនៅក្នុងពានរង្វាន់ DFB Pokal ដោយបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះក្រុម Koln និង Hertha Berlin ក្នុងដំណើររបស់ពួកគេ។

KC Kaiserslautern នឹងប្រកួតទល់នឹងក្រុម Bayer Leverkusen ដែលបានរងនូវការឈឺចាប់ដ៏គួរឱ្យសោកស្ដាយ បន្ទាប់ពីប្រកួតចាញ់ក្រុម Atalanta ក្នុងលទ្ធផល ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League ដោយបញ្ចប់កំណត់ត្រាមិនធ្លាប់ចាញ់ ៥១ប្រកួតរបស់ពួកគេ។ ទោះជាយ៉ាងណា កូនក្រុមរបស់គ្រូបង្វឹក Leverkusen លោក Xabi Alonso សម្លឹងរកការឈ្នះពានរង្វាន់ពីរក្នុងរដូវកាលដ៏ជោគជ័យរបស់ពួកគេ ក្រោយលើកពានរង្វាន់ក្របខណ្ឌ Bundesliga រួចមក។

ដូច្នេះ រង់ចាំតាមដានទាំងអស់គ្នា ថាតើក្រុមណានឹងក្លាយជាម្ចាស់ពានរង្វាន់ DFB-Pokal រដូវកាលនេះ? ទស្សនិកជននៅកម្ពុជា អាចទស្សនាការប្រកួតកម្រិតរូបភាពច្បាស់នៅលើកញ្ចក់ទូរទស្សន៍ MyTV និង Facebook Page ផ្លូវការ CBS Sports ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង