ការប្រកួតប្រដាល់គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ បានឈានចូលដល់សប្ដាហ៍ថ្មីទៀតហើយ នៅថ្ងៃសៅរ៍ ទី២៥ ខែឧសភានេះ មានគូពិសេសចំនួន ៥ គូ ត្រៀមបង្ហាញនៅលើសង្វៀន CNC ។
នៅថ្ងៃសៅរ៍នេះ គូដណ្ដើមប្រាក់លាន កីឡាករ ធន់ ផានិត ប្រកួតជាមួយ Mohamed Taoufyq មកពីម៉ារ៉ុក ក្នុងប្រភេទ ៦០ គីឡូក្រាម ។ គូដណ្ដើមប្រាក់លាន១គូទៀត ពេជ្រ កក្កដា ប្រកួតជាមួយ ខូខាយ៉ា ហ្វៃត៍ក្លាប់ មកពីថៃ ក្នុងប្រភេទ ៥៧ គីឡូក្រាម។
រីឯ ៣គូពិសេសៗផ្សេងទៀត រួមមាន ដែន ម៉េងហ៊ាង ប្រកួតជាមួយ ប្រាក់ រចនា ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម, លឹម សៀវឡាំ ប្រកួតជាមួយ រិទ្ធី វីរៈ ក្នុងប្រភេទទម្ងន់ ៤៨ គីឡូក្រាម ខណៈ មាន ម៊ី ប្រកួតជាមួយ សេក សាវ៉ាន់ ក្នុងប្រភេទ ៥៤ គីឡូក្រាម។
សូមចូលរួមធ្វើជាសាក្សី នៃម្ចាស់ប្រាក់លាន កក្រើករញ្ជូយសង្វៀនរៀងរាល់សប្ដាហ៍។
ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ២ រសៀលតទៅ តាមកញ្ចក់ទូរទស្សន៍ CNC និងហ្វេសប៊ុកផេក CNC TV, CBS Sports និង Carabao Cambodia ។ ហើយទស្សនិកជន ក៏អាចចូលទស្សនាផ្ទាល់ដោយសេរី នៅស្ទីឌីយោ CTN ឫស្សីកែវ បានផងដែរ!