pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) រកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ក្រោយបញ្ចប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ កាលពីចុងសប្ដាហ៍កន្លងទៅ រួមមានក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងក្រុមកោះកុងអេហ្វស៊ី ។

ចំពោះលទ្ធផលការប្រកួតវគ្គ ៨ក្រុមចុងក្រោយ រួមមានខេត្តត្បូងឃ្មុំ បានយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ២-០ នៅកីឡដ្ឋាន AEU Sport Park ។ ខេត្តបាត់ដំបង បានយកឈ្នះខេត្តកណ្ដាល ៧-១ នៅកីឡដ្ឋាន 7NG ។ ខេត្តបន្ទាយមានជ័យ យកឈ្នះក្រុមសៀមរាមអេហ្វស៊ី ១-០ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ និងក្រុមកោះកុងអេហ្វស៊ី បានយកឈ្នះខេត្តកំពង់ឆ្នាំង ៩-១ នៅកីឡដ្ឋានស្ដាតចាស់ ។

យោងតាមរូបមន្ដប្រកួត ក្រុមទទួលបានជ័យជម្នះខាងលើ ត្រូវដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈកម្មវិធីប្រកួតវគ្គបន្ដ គឺខេត្តត្បូងឃ្មុំ ត្រូវជួបខេត្តបាត់ដំបង និងក្រុមកោះកុងអេហ្វស៊ី ត្រូវជួបក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ ។ ការប្រកួតវគ្គ ៤ក្រុមចុងក្រោយនេះ នឹងធ្វើឡើងនាថ្ងៃទី២០ ខែតុលានេះ ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) ឆ្នាំ២០២១ ៕

ប្រភព៖ CAMSOC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង