×

UEFA ព្រមានអ្នកគាំទ្រលើការទិញសំបុត្រទស្សនាការប្រកួត Euro 2024 ពីភ្នាក់ងារលក់បន្ត

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានព្រមានអ្នកគាំទ្រកុំឱ្យទិញសំបុត្រពីភ្នាក់ងារលក់បន្ត សម្រាប់សំបុត្រចូលទស្សនាការប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA Euro ឆ្នាំ២០២៤។

ការលក់សំបុត្រធ្វើឡើងផ្តាច់មុខតាមរយៈវេបសាយ UEFA.com លើកលែងតែសំបុត្របដិសណ្ឋារកិច្ចសម្រាប់ EURO 2024 ។ សំបុត្រចូលទស្សនាការប្រកួតក្នុងព្រឹត្តិការណ៍ UEFA EURO 2024 គឺជាសំបុត្រឌីជីថល ហើយត្រូវបានចែកចាយតាមរយៈកម្មវិធីទូរស័ព្ទ UEFA Tickets ដែលមានមុខងារសុវត្ថិភាពទំនើបបំផុត។ UEFA មិនមានលក់សំបុត្រក្រដាស ឬសំបុត្របោះពុម្ពទេ។

សំបុត្រដែលបានទិញពីភាគីទីបី គេហទំព័រ ឬភ្នាក់ងារលក់បន្ត ក៏ដូចជានៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានលុបចោលដោយ UEFA ដោយអ្នកគាំទ្រទំនងជាត្រូវបានបដិសេធមិនឱ្យចូលទស្សនា ឬត្រូវបានបណ្តេញចេញពីកីឡដ្ឋាន។

ជាងនេះទៅទៀត នៅក្រោមច្បាប់មួយចំនួន ការលក់សំបុត្រមិនមានការអនុញ្ញាត អាចបង្កើតជាបទល្មើសព្រហ្មទណ្ឌ។ សំបុត្រជាច្រើន ត្រូវបានលុបចោលរួចមកហើយ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ UEFA Euro Conference League, UEFA Champions League និងការប្រកួត UEFA EURO 2024 ដោយសារបំពានលើលក្ខខណ្ឌនៃការលក់សំបុត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង