×

ក្រុមហ៊ុនផលិតអាវុ ធអាល្លឺម៉ង់ក្លាយជាអ្នកឧបត្ថម្ភក្លិបបាល់ទាត់ Borussia Dortmund

ក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall នឹងក្លាយជាអ្នកឧបត្ថម្ភក្លិបបាល់ទាត់ Borussia Dortmund ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតអាល្លឺម៉ង់ Handelsblatt ។

ការប្រកាសនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេល Dortmund ត្រូវប្រកួតជាមួយ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League រដូវកាល ២០២៣-២៤។

កាសែត Handelsblatt បានអោយដឹងថា Borussia Dortmund នឹងទទួលបានថ្លៃឧបត្ថម្ភរាប់រយលានដុល្លារក្នុងមួយឆ្នាំ សម្រាប់កិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំ ពីក្រុមហ៊ុផលិតសព្វាវុធដ៏ធំរបស់អាល្លឺម៉ង់មួយនេះ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមផ្សេងៗទៀត សារព័ត៌មានឌីជីថលថ្មីៗរបស់ Handelsblatt នឹងផ្សាយជូនបន្តបន្ទាប់ នាពេលក្រោយ។

ក្រុមហ៊ុន Rheinmetall ជាក្រុមហ៊ុនផលិតរថយន្ត និងសព្វាវុធរបស់អាល្លឺម៉ង់ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Düsseldorf។ Rheinmetall ក៏ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនផលិតសព្វាវុធធំជាងគេលំដាប់ទី៥ នៅអឺរ៉ុប ជាពិសេសជំនាញខាង រថពាសដែក។

កាលពីឆ្នាំ២០២២ ក្រុមហ៊ុន Rheinmetall ទទួលបានចំណូលពីការលក់អាវុធរបស់ខ្លួនបានចំនួន ៦,៤១០ ពាន់លានដុល្លារ និងនៅឆ្នាំ២០២៤នេះ នឹងរំពឹងកើនចំណូលបន្ថែមទៀត។

ដោយឡែក Borussia Dortmund នឹងត្រូវតតាំងជាមួយ Real Madrid ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅរាត្រីថ្ងៃទី១ ខែមិថុនា នៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង