ភ្នាក់ងារគយរបស់ប្រទេសប៊ុលហ្គារី បាននិយាយថា ទំនិញជាង ២៧០០០ មុខ ដែលមានស្លាកសញ្ញារបស់ក្រុមហ៊ុនសម្ភារកីឡា ឬឈ្មោះកីឡាករបាល់ទាត់ល្បីៗ ត្រូវបានរឹបអូសពីរថយន្តដឹកទំនិញមកពីប្រទេសតួកគី នៅច្រកព្រំដែន។
រថយន្តដឹកទំនិញដែលបើកបរដោយជនជាតិស៊ែប៊ី បានធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ ដែលមានអាវយឺត ឯកណ្ឋានក្រុម ស្បែកជើង និងកាបូប របស់ក្រុមជម្រើសជាតិ ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ UEFA EURO ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់។
រថយន្តដឹកទំនិញនោះ បានមកដល់ចំណុចត្រួតពិនិត្យកាលពីថ្ងៃទី៣០ ខែឧសភា ដែលមានទំនិញក្លែងក្លាយត្រូវបានរឹបអូសដោយសង្ស័យរំលោភកម្មសិទ្ធិបញ្ញា។ ភ្នាក់ងារគយប៊ុលហ្គារី បាននិយាយថា ក្រុមហ៊ុនដែលជាម្ចាស់ស្លាកយីហោ ត្រូវបានជូនដំណឹងអំពីករណីនេះផងដែរ។
“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”