×

លោក Gareth Southgate ថា អង់គ្លេស ពិតជាត្រូវការ Harry Kane ជាពីរបួសជាចាំបាច់នៅ Euro 2024

គ្រូបង្វឹក Gareth Southgate បានអោយដឹងថា ក្រុមជម្រើសជាតិអង់គ្លេស ពិតជាត្រូវការ ខ្សែប្រយុទ្ធ Harry Kane ជាចាំបាច់ និង រំពឹងប្រធានក្រុម ជាសះស្បើញពីបញ្ហារបួសខ្នងពេញលេញ ១០០ភាគរយ មុនការប្រកួតព្រឹត្តិការណ៍ UEFA Euro 2024 ចូលមកដល់។

Harry Kane បានជួបបញ្ហារបួសខ្នង នៅប៉ុន្មានខែនៃចុងរដូវកាល ២០២៣-២៤។ អំឡុងការប្រកួតមិត្តភាពកម្តៅសាច់ដុំទល់នឹងក្រុមបូស្នី កីឡាករ វ័យ ៣០ឆ្នាំ បានប្តូរចូលលេងបានត្រឹមតែ ៣០នាទី ប៉ុណ្ណោះ ហើយរូបគេក៏រកបានគ្រាប់ទី៣ ចំណោមជ័យជំនះ ៣-០ នោះ។

យ៉ាងណា មុនឈានដល់ព្រឹត្តិការណ៍ UEFA Euro 2024 ធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី២០ ខែកក្កដា លោក Southgate បានបញ្ជាក់ចំៗថា អង់គ្លេស ត្រូវការអោយ Kane ជាសះស្បើយពីរបួសពេញ ១០០ភាគរយតែម្តងមុនការប្រកួតចាប់ផ្តើម។

លោក Southgate បាននិយាយទាក់ទងនឹង Kane ដូច្នេះថា “កីឡាករ Toney នឹងស្ថិតក្នុងការប្រកួតថ្ងៃទី៨ ខែមិថុនា ប៉ុន្តែខ្ញុំត្រូវការអោយ Harry Kane ជាសះស្បើញធម្មតាផងដែរ។ វាជា អាទិភាពដែលយើងត្រូវការ។”

ការដាក់អោយ Harry Kane ស្ថិតនៅកៅអីបម្រុង នឹងព្យាយាមអោយកីឡាករប្រធានក្រុមជាសះស្បើយពីបញ្ហារបួសខ្នង ជាតម្រូវការចាំបាច់បំផុតសម្រាប់ក្រុមរហស្សនាមតោកំណាចអង់គ្លេស ក្នុងការរក្សាទម្រង់លេងដ៏ល្អមួយដើម្បីប្រជែងពាន Euro 2024។

លោក Southgate បានអះអាងបន្ថែមថា ក្រុមអង់គ្លេស ចង់កសាងទម្រង់លេងអោយបានខ្លាំង ហើយភាពរឹងមាំនៃកម្លាំងកាយ គឺជារឿងសំខាន់បំផុតសម្រាប់កីឡាករគ្រប់រូប។
ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវចាប់ផ្តើមការប្រកួតពានរង្វាន់ UEFA Euro 2024 នៅថ្ងៃទី១៦ ខែមិថុនា ដោយការប្រកួតបើកឆាកពូល C ទល់នឹងក្រុម សែប មុនពេលទៅជួបក្រុមដាណឺម៉ាក់ ថ្ងៃទី២០ ហើយចុងក្រោយក្រុមស្លូវ៉េនី នៅថ្ងៃទី២៦ ខែមិថុនា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង